Browsing Category ក្រុមការងារ

ក្រុមការងារ

លោកឧកញ៉ា ទៀ វិចិត្រ ត្រូវបានតែងតាំងជាប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ

នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តម គួច ចំរើន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ បានអញ្ជើញប្រកាសទទួលស្គាល់គណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ ដែលមានលោកឧកញ៉ា ទៀ វិចិត្រ ជាប្រធានសាខាគណបក្សភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ ចំណុះគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ដ។ ក្នុងពិធីនេះ ក៏មានការចូលរួមពី ឯកឧត្តម សំរិទ្ធ ភុំ អនុប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ និងជាប្រធានគណៈប្រចាំការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុុ។ ប្រធានសាខាគណបក្សភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តនេះ អមដោយអនុប្រធានសាខាចំនួន៤រូប ចែកចេញជា៦អនុសាខា ដែលមានសមាជិក សមាជិកា សរុបចំនួនជាង១០០នាក់។ លោកឧកញ៉ា ទៀ វិចិត្រ បានគោរពថ្លែងអំណរគុណដល់លោក គួច ចំរើន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ…

Read More

លោក​ ឡេង ប៊ុននី

លោក ឡេង ប៊ុននី ពិតជាក្រុមការងារ អ្នក ឧកញ៉ា ទៀ វិចិត្រ​ មានមុខងារជា អ្នកសរសេរអត្ថបទ និង សារពត៌មាន សម្រាប់ អ្នកឧកញ៉ា និងក្រុមហ៊ុន G.T.V.C ពិតប្រាកដមែន។ Mr. LENG BUNNY position as Article Writer & News for NeakOkhna Tea Vichet and G.T.V.C Speedboat Cambodia.

លោក​ កាតំម សូណាសេរីឬទ្ធិ

លោក កាតំម​ សូណាសេរីឬទ្ធិ ពិតជាក្រុមការងារ អ្នកឧកញ៉ា ទៀ វិចិត្រ​ មានមុខងារជា អ្នកថតវិដេអូ និង បង្ហោះដ្រូន សម្រាប់​ អ្នកឧកញ៉ា និងក្រុមហ៊ុន G.T.V.C ពិតប្រាកដមែន។ Mr. KATAM SONASEREIRITH position as the Director of Photography & Aerial Videographer for NeakOknha TEA VICHET.

លោក​ សឹង្ហ ចេស្ដា

លោក​ សឹង្ហ ចេស្ដា ពិតជាក្រុមការងារ អ្នក ឧកញ៉ា ទៀ វិចិត្រ មានមុខងារជា ពិធីការ​ និង គ្រប់គ្រងផ្នែក រូប&វិដេអូ សម្រាប់ អ្នកឧកញ៉ា និងក្រុមហ៊ុន G.T.V.C ពិតប្រាកដមែន។ Mr. SOENG CHESDA position as protocol and media team for NeakOknha Tea Vichet and G.T.V.C Speedboat Cambodia.