នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តម គួច ចំរើន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ បានអញ្ជើញប្រកាសទទួលស្គាល់គណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ ដែលមានលោកឧកញ៉ា ទៀ វិចិត្រ ជាប្រធានសាខាគណបក្សភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ ចំណុះគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ដ

ក្នុងពិធីនេះ ក៏មានការចូលរួមពី ឯកឧត្តម សំរិទ្ធ ភុំ អនុប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ និងជាប្រធានគណៈប្រចាំការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុុប្រធានសាខាគណបក្សភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តនេះ អមដោយអនុប្រធានសាខាចំនួន៤រូប ចែកចេញជា៦អនុសាខា ដែលមានសមាជិក សមាជិកា សរុបចំនួនជាង១០០នាក់។

លោកឧកញ៉ា ទៀ វិចិត្រ បានគោរពថ្លែងអំណរគុណដល់លោក គួច ចំរើន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ ដែលគាំទ្រដល់សកម្មភាពសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ និងប្រកាសទទួលស្គាល់ឲ្យចូលរួមក្នុងជីវភាពនយោបាយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាមួយនឹងការប្តេជ្ញាចិត្តថា សាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ និងខិតខំធ្វើការងារឲ្យបានល្អ ស្របតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន ក្នុងនាមគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ បានកោតសរសើរដល់លោកឧកញ៉ា ទៀ វិចិត្រ និងសមាជិក សមាជិកា សាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ សម្រាប់ការស្រឡាញ់ជឿជាក់ និងចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំគណបក្ស

ឯកឧត្តម គួច ចំរើន បានអះអាងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បច្ចុប្បន្ននេះប្រទេសជាតិមានសុខសន្តិភាព គ្មានសង្គ្រាម និងកំពុងមានការអភិវឌ្ឍលើគ្រប់វិសយ័ ដែលធ្វើឲ្យប្រជាពលរដ្ឋច្រើនលើសលប់គាំទ្រដល់គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យដឹកនាំប្រទេសគ្រប់អាណត្តិបោះឆ្នោតជាបន្តបន្ទាប់៕

(Visited 41 times, 1 visits today)