លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានចាត់បញ្ជូនក្រុមការងារជួយសង្គ្រោះ និងអូប៊រ័ល្បឿនលឿនចំនួន ២គ្រឿង សហការជាមួយ សមត្ថកិច្ច ចេញទៅអន្តរាគមន៍ជួយសង្គ្រោះ ប្រជានេសាទ ដែលបានលិចទូកមួយគ្រឿង ពណ៌ត្រួយចេកមានបណ្តោយប្រវែង១៥ម៉ែត្រទទឹងប្រវែង៤ម៉ែត្រនៅចំណុចខាងក្រៅកោះដំឡូងប្រហែល១ម៉ៃ ស្ថិតនៅសង្កាត់កោះរ៉ុងសន្លឹមក្រុងកោះរ៉ុងខេត្តព្រះសីហនុ នាល្ងាចថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ នេះ។

  លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៌ឲ្យដឹងថា ជនរងគ្រោះនៅលើទូកនេសាទទាំងអស់មានចំនួន០៣នាក់ ក្នុងនោះមានតៃកុងទូកម្នាក់ និងកម្មករទូក០២នាក់ ក្រោយកើតហេតុ ពួកគាត់បានហែលទឹកឡេីងមក កោះដំឡូង បន្ទាប់មកត្រូវបានជួយសង្គ្រោះ នាំមកកាន់ដីគោកដោយសុវត្ថិភាព។

ជនរងគ្រោះទាំង៣នាក់មានឈ្មោះដូចខាងក្រោម៖

.ឈ្មោះ ពេជ្រថ្មីភេទប្រុសអាយុ៤២ឆ្នាំមុខរបរតៃកុងទូកមានស្រុកកំណេីតនៅភូមិកំពង់ត្នោតឃុំកូនសត្វស្រុកទឹកឈូខេត្តកំពត

.ឈ្មោះ ទន់វាសនាភេទប្រុសអាយុ៣២ឆ្នាំមុខរបរកម្មករទូកមានស្រុកកំណេីតនៅភូមិក្រាំងរំដេងឃុំក្រាំងស្បូវស្រុកឈូកខេត្តកំពត

.ឈ្មោះ សៀមវិជ័យភេទប្រុសអាយុ២៥ឆ្នាំ មុខរបរកម្មករទូកមានស្រុកកំណេីតភូមិរបោះខ្ទមឃុំដំបូកខ្ពស់ស្រុកអង្គរជ័យខេត្តកំពត

តាមការរៀបរាប់របស់ជនរងគ្រោះបញ្ជាក់ថា មូលហេតុដែលនាំឲ្យលិចទូកគឺបណ្តាលមកពីឧបករណ៏បូមទឹករបស់មាសុីនទូកខូចនិងចំពេលរលកធំៗទៀត ទើបបណ្តាលឲ្យទឹកចូលទូកលិចតែម្តង។

សុំបញ្ជាក់ថា ម្ភារៈបាត់បង់រួមមាន៖

ទូកអូសចំនួន ០១គ្រឿង

ម៉ាស៉ីនចំនួន១គ្រឿង

ម៉ងអូសចំនួន៤ជង់

ប្រេងចំនួន,០០០លីត្រ

ទូរស័ព្ទចំនួន២គ្រឿងនិងរបស់ប្រេីប្រាស់មួយចំនួនទៀត

  បច្ចុប្បន្នជនរងគ្រោះទាំង៣នាក់ ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព មិនប៉ះពាល់ដល់អាយុជីវិតទេ។

ជាមួយគ្នានេះ យោងតាមប្រសាសន៌របស់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ លោកឧកញ៉ាទៀ វិចិត្រ បានធ្វើការអំពាវនាវដល់ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលកើតឡើងជាយថាហេតុ  ក្នុងនោះក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ដោយបញ្ជាក់ថា  ប៉ុន្មានថ្ងៃនេះ នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ៕

(Visited 85 times, 1 visits today)