លោកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រពេទ្យល្បឿនលឿន និងក្រុមការងារសង្គ្រោះ ទៅទទួលយកស្រ្តីផ្ទៃពោះមួយរូប ដែលមានអាការៈធ្លាក់ឈាម ក្នុងក្រុងកោះរ៉ុង យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ

នៅល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ៦:២០នាទី លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យល្បឿនលឿន និងក្រុមការងារសង្គ្រោះ ទៅទទួលយកស្រ្តីមានផ្ទៃពោះមួយរូប ដែលមានអាការៈធ្លាក់ឈាម រស់នៅក្នុងក្រុងកោះរ៉ុង យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីមានផ្ទៃពោះខាងលើមានឈ្មោះ ជួ បុផ្ផា អាយុ២២ឆ្នាំ កំពុងមានផ្ទៃពោះ ៣ខែ មានប្តីឈ្មោះ កង ធារ៉ា អាយុ២៤ឆ្នាំ សព្វថ្ងៃរស់នៅ ភូមិកោះរ៉ុងសន្លឹម(សារ៉ាសាន់បេ) សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។…

Read More

ទូកនេសាទមួយគ្រឿងលិចក្នុងសមុទ្រកោះរ៉ុង មនុស្ស៣នាក់នៅលើទូកត្រូវបានក្រុមការងារលោកលោកឧកញ៉ា ទៀ វិចិត្រ សហការជាមួយសមត្ថកិច្ចជួយសង្គ្រោះរួចផុតពីគ្រោះថ្នាក់

លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានចាត់បញ្ជូនក្រុមការងារជួយសង្គ្រោះ និងអូប៊រ័ល្បឿនលឿនចំនួន ២គ្រឿង សហការជាមួយ សមត្ថកិច្ច ចេញទៅអន្តរាគមន៍ជួយសង្គ្រោះ ប្រជានេសាទ ដែលបានលិចទូកមួយគ្រឿង ពណ៌ត្រួយចេក​ មានបណ្តោយប្រវែង​ ១៥ម៉ែត្រ​ ទទឹងប្រវែង​ ៤ម៉ែត្រ​ នៅចំណុចខាងក្រៅកោះដំឡូង​ ប្រហែល​ ១ម៉ៃ ស្ថិតនៅសង្កាត់កោះរ៉ុងសន្លឹម​ ក្រុងកោះរ៉ុង​ ខេត្តព្រះសីហនុ នាល្ងាចថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ នេះ។   លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៌ឲ្យដឹងថា ជនរងគ្រោះនៅលើទូកនេសាទទាំងអស់មានចំនួន០៣នាក់ ក្នុងនោះមានតៃកុងទូកម្នាក់ និងកម្មករទូក០២នាក់…

Read More

លោកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រពេទ្យល្បឿនលឿន និងក្រុមការងារសង្គ្រោះ ទៅទទួលយកស្រ្តីមួយរូប ដែលបានសម្រាល​កូនដោយខ្លួនឯង ក្នុងខ្ទមមួយកន្លែង ក្នុងក្រុងកោះរ៉ុង យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ

នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យល្បឿនលឿន និងក្រុមការងារសង្គ្រោះរបស់ គណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជាភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ ទៅទទួលយកស្រ្តីមួយរូប ដែលបានសម្រាល​កូនដោយខ្លួនឯង ក្នុងខ្ទមមួយកន្លែង ក្នុងក្រុងកោះរ៉ុង យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីខាងលើមានឈ្មោះ យេត ស្រីនាថ អាយុ១៩ឆ្នាំ រស់នៅ ភូមិកោះរ៉ុងសន្លឹម( អាវខ្មោច)  សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ស្រ្តីរងគ្រោះ ត្រូវបានលោកឧញ៉ា ទៀ វិចិត្រ រួមនឹងក្រុមការងារសង្គ្រោះ…

Read More

លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បញ្ជូនអូប័រពេទ្យ ទៅទទួលយក កងទ័ពជើងទឹកមួយរូប ប្រចាំការនៅកោះតាង ត្រូវបានពស់ចឹក យកមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ

នៅវេលាថ្ងៃត្រង់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗ ពីមេបញ្ជាការកងការពារកោះតាងលេខ៣ លោកឧកញ៉ា បានបញ្ជូនអូប័រពេទ្យល្បឿនលឿន និងក្រុមការងារសង្គ្រោះរបស់ គណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ ឲ្យទៅទទួលយក ទាហានមួយរូប ដែលប្រចាំការនៅកោះតាង ត្រូវបានពស់ចឹក ពេលកំពុងឡើងទៅលើភ្នំ ដើម្បីបេះបន្លែយកមកធ្វើម្ហូប បញ្ជូនយកមកក្រុងព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ បើតាមលោកឧត្តមនាវាត្រី យស សុីវុត្ថាមេបញ្ជាការកងការពារកោះតាងលេខ៣ មានប្រសាសន៍ថាកងទ័ពជើងទឹកខាងលើមានឈ្មោះ នាយចក្របាលឯក សូ វី មានតួនាទីជា ជំនួយការបើកបរកងការពារកោះតាងលេខ៣។ កងទ័ពជើងទឹកខាងលើត្រូវបាន ក្រុមការងារសង្គ្រោះ របស់លោកឧកញ៉ា…

Read More

លោកឧកញ៉ា ទៀ វិចិត្រ ត្រូវបានតែងតាំងជាប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ

នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តម គួច ចំរើន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ បានអញ្ជើញប្រកាសទទួលស្គាល់គណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ ដែលមានលោកឧកញ៉ា ទៀ វិចិត្រ ជាប្រធានសាខាគណបក្សភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ ចំណុះគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ដ។ ក្នុងពិធីនេះ ក៏មានការចូលរួមពី ឯកឧត្តម សំរិទ្ធ ភុំ អនុប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ និងជាប្រធានគណៈប្រចាំការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុុ។ ប្រធានសាខាគណបក្សភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តនេះ អមដោយអនុប្រធានសាខាចំនួន៤រូប ចែកចេញជា៦អនុសាខា ដែលមានសមាជិក សមាជិកា សរុបចំនួនជាង១០០នាក់។ លោកឧកញ៉ា ទៀ វិចិត្រ បានគោរពថ្លែងអំណរគុណដល់លោក គួច ចំរើន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ…

Read More

លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បញ្ជូនអូប័រនិងក្រុមការងារសង្គ្រាះរបស់ក្រុមហ៊ុនលោកឧកញ៉ា ចេញទៅជួយស្វែងរកបុរសអ្នកនេសាទម្នាក់ដែលធ្លាក់ពីលើទូកនេសាទ បាត់ខ្លួនក្នុងសមុទ្រ

លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ នៅរសៀល ថ្ងៃទី១៨ ខែកក្កដាឆ្នាំ២០២២នេះ បានបញ្ជូនក្រុមការងារ និងអូប័ររបស់ក្រុមហ៊ុនលោកឧកញ៉ា សហការជាមួយកម្លាំងនគរបាលចរាចរណ៍ផ្លូវទឹកចេញទៅជួយស្វែងរកបុរសអ្នកនេសាទម្នាក់ដែលធ្លាក់ពីលើទូកនេសាទ ទៅក្នុងទឹកសមុទ្រហើយបាត់ខ្លួន ក្នុងលម្ហសមុទ្រ តាមការស្នើសុំពីក្រុមគ្រួសារជនរងគ្រោះ។ សេចក្តីរាយការណ៍ពីក្រុមគ្រួសារជនរងគ្រោះឲ្យដឹងថា បុរសរងគ្រោះគឺជាកម្មករនេសាទ បានធ្លាក់ពីលើទូកនេសាទ ប្រភេទម៉ង​អូសចូលទៅក្នុងសមុទ្រ នៅចំនុចចន្លោះពយក្បាលខ្មោច(អៅតាផេង) និងកោះតាទឹម កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៧យប់ រួចក៏បាត់ខ្លួន។   ជនរងគ្រោះឈ្មោះ លី ថេង ភេទប្រុស អាយុ៣៦ឆ្នាំ មានមុខរបរជាកូនដៃទូក​ មានស្រុកកំណេីតនៅភូមិសាវង្ស​ ឃុំតាចេស​ ស្រុកកំពង់ត្រឡាច​ ខេត្តកំពង់ឆ្នាំង​…

Read More

ពលរដ្ឋអ្នកនេសាទក្រីក្ររងគ្រោះដោយសារលិចទូក មួយគ្រួសារ ទទួលបានជំនួយឧបត្ថម្ភជាថវិកាពីលោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ ដើម្បីប្រកបរបរចិញ្ចឹមជីវិតបន្តទៀត

កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ម្សិលមិញនេះ លោកឧកញ៉ាទៀ វិចិត្រ ប្រធានសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានឧបត្ថម្ភថវិកាចំនួន៤លានរៀន ជូនប្រជាពលរដ្ឋក្រីក្រ ជាអ្នកនេសាទមងក្តាមមួយគ្រួសារ ដែលរងគ្រោះជួបឧប្បត្តិហេតុរលកសមុទ្របោកទូក បណ្តាលអោយលិចខូចខាតទូកនោះទាំងស្រុង នៅម្តុំទំនប់កោះព្រាប កាលពីរសៀលថ្ងៃទី១០ខែកក្កដា ឆ្នាំ២០២២។ បន្ទាប់ពីទទួលបានព័ត៌មានខាងលើ និងដោយមើលឃើញពីការលំបាកផ្នែកជីវភាពនិងអាណិតអាសូរដល់គ្រួសារអ្នកនេសាទរងគ្រោះ ទើបលោកឧកញ៉ា ទៀ វិចិត្រ បានចាត់ក្រុមការងារចុះជួបភ្លាមៗ និងនាំយកថវិកា ចំនួន ៤លានរៀល របស់លោកឧកញ៉ាផ្ទាល់ ទៅឧបត្ថម្ភជូនសម្រាប់បន្តអាជីវកម្មនេសាទចិញ្ចឹមគ្រួសារបន្តទៀត។ សូមបញ្ជាក់ថាគ្រួសាររងគ្រោះនេះ មានប្តីឈ្មោះ បូ ចន្ថា អាយុ៥២ឆ្នាំ ប្រពន្ធឈ្មោះ ជូ ថេង អាយុ៤២ឆ្នាំ រស់នៅបន្ទប់ជួល ស្ថិតនៅទំនប់រលក ក្រុមទី៣១ ភូមិ៣ ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ហេតុការណ៍លិចទូកខាងលើ…

Read More

លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បញ្ជូនអូប័រពេទ្យរបស់ក្រុមហ៊ុន GTVC ទាំងយប់ទៅទទួលយកលោកយាយចាស់ជរាម្នាក់ មានអាការៈវិលមុខក្ដៅខ្លួនហើយក្អួត បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់

កាលពីយប់ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បន្ទាប់ពីទទួលបានព័ត៏មានថា មានលោកយាយចាស់ជរាម្នាក់ មានអាការៈវិលមុខក្ដៅខ្លួនហើយក្អួត ត្រូវការបញ្ជូនយកមកសង្គ្រោះនៅមន្ទីរពេទ្យ លោកឧកញ៉ាបានបញ្ជូនអូប័រពេទ្យរបស់ក្រុមហ៊ុន GTVC ទាំងយប់ទៅទទួលយកលោកយាយជាអ្នកជំងឺ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់។ បើតាមលោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា លោកយាយរងគ្រោះមានឈ្មោះ រាជ្យ មាច អាយុ ៧៧ឆ្នាំ រស់នៅភូមិកោះរ៉ុងសន្លឹម(23) សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ លោកយាយរងគ្រោះ ត្រូវបានក្រុមការងារសង្គ្រោះរបស់ក្រុមហ៊ុនលោកឧកញ៉ា បញ្ជូនតាមអូប័រពេទ្យ របស់…

Read More

លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នាំយកសត្វអណ្តើកសមុទ្រ(ក្រាស់)មួយក្បាលទៀត ទៅព្រលែងក្នុងព្រែកទឹកប្រៃធម្មជាតិវិញ

នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បាននាំយកសត្វអណ្តើកសមុទ្រ(ក្រាស់)មួយក្បាលទៀតហើយទៅព្រលែងក្នុងព្រែកទឹកប្រៃធម្មជាតិវិញ ដែលជាការព្រលែងសត្វអណ្តើកសមុទ្រ(ក្រាស់)លើកទី១៣២។ គ្រប់ពេលដែលនាំយកទៅព្រលែងម្តងៗ លោកឧកញ៉ា ទៀ វិចិត្រ តែងតែមានកឹបសៀលតាមបច្ចេកទេស សម្គាល់សត្វអណ្តើកសមុទ្រ ប្រភេទ ល្មិចឬក្រាស់ ដែលត្រូវបានលែងក្នុងសមុទ្រឡើងវិញ ដែលជាសញ្ញាសម្គាល់ក្នុងគោលការណ៍អភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិហើយសៀលដែលកឹបលើសត្វអណ្តើកសមុទ្រ(ក្រាស់)មួយនេះគឺ KH0394។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា សត្វអណ្តើកសមុទ្រ ប្រភេទ ល្មិចឬក្រាស់ ដែលលោកឧកញ៉ា ទទួលពីអ្នកនេសាទភាគច្រើន គឺមិនទាន់មានកឹបសៀលនោះទេ ទើបលោកឧកញ៉ាបានរៀបចំធ្វើការកឹបសៀលរាល់ពេលមុនព្រលែងចូលក្នុងសមុទ្រ រឺព្រែកទឹកប្រៃ ហើយការកឹបសៀលសម្គាល់បែបនេះមានសារៈសំខាន់ណាស់ ក្នុងការអភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិដោយសារថាប្រសិនបើមានការនេសាទបានសត្វសត្វអណ្តើកសមុទ្រ ប្រភេទ…

Read More

លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នាំយកសត្វព្រៃកំរ៣ក្បាល ដែលប្រជាពលរដ្ឋផ្សេងគ្នាប្រគល់ជូន យកទៅព្រលែងនៅព្រៃធម្មជាតិ

កាលពីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បាននាំយកសត្វឈ្លូស ចំនួន១ក្បាល សត្វពង្រូល ចំនួន១ក្បាល និងសត្វអន្សង ចំនួន១ក្បាល ទៅព្រលែងនៅព្រៃធម្មជាតិដើម្បីអោយសត្វនេះបានរស់រានមានជីវិតឡើងវិញ។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថាសត្វព្រៃកំរទាំង៣ប្រភេទនេះ ត្រូវបានប្រជាពលរដ្ឋផ្សេងគ្នា នាំយកមកប្រគល់ជូនលោកឧកញ៉ាដើម្បីព្រលែងចូលទៅក្នុងព្រៃធម្មជាតិវិញ ក្នុងនោះតាមពលរដ្ឋប្រាប់ដែរថាការដែលនាំយកសត្វទាំងនេះមកជូនលោកឧកញ៉ាដោយសារកន្លងមកឃើញសកម្មភាព លោកឧកញ៉ា ទៀ វិចិត្រ ស្រឡាញ់ អភិរក្សសត្វនិងលែងសត្វជាបន្តបន្ទាប់។ ក្រៅពីថ្លែងអំណរគុណដល់ពលរដ្ឋ ដែលនាំយកសត្វព្រៃទាំងនេះមកអោយព្រលែងវិញ លោកឧកញ៉ា ទៀ វិចិត្រ ក៍បានអំពាវនាវអោយពលរដ្ឋគ្រប់សហគមន៍ចូលរួមជួយថែរក្សាការពារសត្វព្រៃឬសត្វកម្រគ្រប់ប្រភេទតាមរយៈកុំប្រមាញ់កុំសម្លាប់និងថាការព្រលែងសត្វអោយរស់រានមានជីវិតវិញក្រៅពីទទួលបាននូវបុណ្យកុសលក៍បានរួមចំណែកជាមួយសង្គមជាតិក្នុងការថែរក្សាសត្វនិងបរិស្ថានធម្មជាតិផងដែរ៕