ថវិកាចំនួន៩៨,៧០២,០០០លានរៀល ដែលបានពីការជិះកង់មនុស្សធម៌របស់ក្រុមកង់ភ្នំអារ៉ែង ផ្តួចផ្តើមដោយ លោកឧញ៉ាទៀ វិចិត្រ ប្រធានក្រុមមនុស្សធ៌អូរ៣ ដែលជាកម្មវិធីជិះកង់មនុស្សធម៌ធ្វើឡើងក្រោមពាក្យស្លោក មនុស្សធម៌ មិត្តភាព និងសុខភាព នៅក្នុងខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី៣០ ខែសីហាឆ្នាំ២០១៩នេះ ត្រូវបានយកទៅប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។
ដើម្បីបម្រើដល់ប្រតិបត្តិការមនុស្សធម៌ ពិនិត្យ ថែទាំសុខភាព និងព្យាបាលជំងឹ ជូនកុមារកម្ពុជានៅទូទាំងប្រទេសដោយមិនគិតថ្លៃ។ មានប្រសាសន៍ក្នុងឱកាសប្រគល់ជូនថវិកាជូនមន្ទីរពេទ្យកុមារអង្គរ លោកជំទាវ ទាង អេងទៀ សីហា អនុប្រធាន សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានលើកឡើងថា តាងនាម ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប។
សូមថ្លែងអំណរគុណដល់ ឯកឧត្តម ទៀ សុខា លោកឧកញ៉ា ទៀ វិចិត្រ រួមនិងសប្បុរសជនទាំងអស់ ដែលបានខិតខំរៃអង្គាសថវិកាពី ភ្នំពេញ ព្រះសីហនុ សៀមរាប បន្ទាយមានជ័យ និងមួយចំនួនទៀតបរិច្ចាគតាមរយៈគណនីធនាគារ ចាប់ពី២ពាន់រៀលទៅ។ ដែលការចូលរួមក្នុងកម្មវិធីជិះកង់សប្បុរសធម៌នេះ បានជួយគាំទ្រដល់បេសកកម្មមនុស្សធម៌របស់ក្រុមគ្រូពេទ្យ និងក្រុមការងារទាំងអស់របស់មន្ទីរពេទ្យកុមារអង្គរ។ សូមជម្រាបថា កម្មវិធីជិះកង់ ដើម្បីប្រមូលមូលនិធិជួយដល់មន្ទីរពេទ្យកុមារអង្គរលើកនេះ មានការចូលរួមពីក្រុមជិះកង់ចំនួន ៥ រួមមាន ក្រុមសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក្រុមសហភាពសហព័ន្ធកម្ពុជា ក្រុមមនុស្សធម៌អូរ៣ ខេត្តព្រះសីហនុ ក្រុមចលនាយុវជនកម្ពុជាក្រុម ១៥៧ សាខាខេត្តព្រះសីហនុ-សៀមរាប ក្រុមកង់ភ្នំអារ៉ែង និង ក្រុមហ៊ុនG.T.V.C។
នាយកគ្រប់គ្រងនឹងបុគ្គលិករបស់មន្ទីពេទ្យកុមារអង្គរ ក៏បានថ្លៃងអំណរអរគុណ យ៉ាងជ្រោលជ្រៅ សម្រាប់ទឹកចិត្តមនុស្សធម៌ នឹងការចែករំលែកព្រមទាំងផ្ដល់នូវស្នាមញញឹមសម្រាប់កុមារកម្ពុជាដែលបានមកព្យាបាលនៅមន្ទីពេទ្យកុមារអង្គរខេត្តសៀមរាបនេះ៕