កាលពីយប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុបន្ទាប់ពីទទួលបានព័ត៏មានពីស្រ្តីម្នាក់ ត្រូវជាកូនរបស់លោកយាយមួយរូប រស់នៅ ភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខណៈម្តាយរបស់គាត់ កំពុងមានអាការះចុកដេីមទ្រូងខ្លាំង ផ្នែកខាងឆ្វេង ក្រោមឃ្លៀក សង្ស័យបណ្តាលមកពីបញ្ហាសួតធ្ងន់ធ្ងរត្រូវការបញ្ជូនយកមកសង្គ្រោះនៅមន្ទីរពេទ្យ ។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាម លោកឧកញ៉ា បានបញ្ជូនអូប័រពេទ្យរបស់ក្រុមហ៊ុន GTVC ទៅទទួលយកលោកយាយ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់។
បើតាមលោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា លោកយាយជាអ្នកជំងឺ មានឈ្មោះ សុខ សុខុន អាយុ ៥៩ឆ្នាំ ជនជាតិខ្មែរ ត្រូវជាម្តាយបង្កើតរបស់ស្ត្រី មានឈ្មោះ យង់ ស្រីស្រស់ ដែលជាអ្នកស្នើសុំជំនួយមកលោកឧកញ៉ា ។
លោកយាយ សុខ សុខុន ត្រូវបានក្រុមការងារសង្គ្រោះរបស់ក្រុមហ៊ុនលោកឧកញ៉ា បញ្ជូនតាមអូប័រពេទ្យ របស់ ក្រុមហ៊ុន GTVC មកកាន់កំពង់ផែនៅក្រុងព្រះសីហនុ នឹងបន្តដឹកតាមរថយន្តសង្គ្រោះរបស់ក្រុមហ៊ុនផ្ទាល់ យកទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុហើយ៕