លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ នៅព្រឹក ថ្ងៃទី០៣ ខែមករាឆ្នាំ២០២២ បានបញ្ជូនអូប័រល្បឿនលឿន របស់ក្រុមហ៊ុន ចំនួន៣គ្រឿង ចេញទៅលម្ហសមុទ្រ ក្នុងខេត្តព្រះសីហនុ ដើម្បីជួយសង្គ្រោះ ជនរងគ្រោះ ដែលជួបឧបហេតុ ចំនួន២ករណីផ្សេងគ្នា ក្នុងពេលតែមួយ នៅលើលម្ហសមុទ្រ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍បញ្ជាក់ថា ករណីគ្រោះថ្នាក់២ករណីផ្សេងគ្នា ក្នុងពេលតែមួយ នៅលើលម្ហសមុទ្រ នោះរួមមាន:

ករណីទី១ គឺផ្ទុះឆេះម៉ូតូទឹក មួយគ្រឿងពេលកំពុងធ្វើដំណើរ ចេញពីខេត្តព្រះសីហនុ ទៅកោះរ៉ុងសន្លឹម បណ្តាលឲ្យជនរងគ្រោះចំនួន២នាក់នៅលើម៉ូតូទឹក ឆេះរងបួស។

ករណីទី២ ទូកដឹកសម្ភារៈ មួយគ្រឿង កំពុងធ្វើដំណើរនៅផ្ទៃសមុទ្រ មានមនុស្សរួមដំណើរក្នុងទូកចំនួន ១០នាក់ ក្នុងនោះមានក្មេងចំនួន៣នាក់​ (ស្រីចំនួន២នាក់​ ) ពេលមកដល់ចំណុចខាងជើងកោះដែកគោល ទូកក៏បានបែកក្តាបាត បណ្តាលមកពីទឹករលកធំៗ

បច្ចុប្បន្ន ជនរងគ្រោះទាំងអស់ ត្រូវបានលោកឧកញ៉ា ទៀ វិចិត្រ ដឹកនាំក្រុមការងារផ្ទាល់ ធ្វើការអន្តរាគមន៍ជួយសង្គ្រោះដោយជោគជ័យ និងបញ្ជូនតាមអូប័រល្បឿនលឿនរបស់ក្រុមហ៊ុន យកមកខេត្តព្រះសីហនុ ដោយសុវត្ថិភាព ចំណែកជងរងគ្រោះដែលរងរបួស ក្រុមការងាររបស់លោកឧកញ៉ា បានបញ្ជូនតាមរថយន្តសង្គ្រោះរបស់ក្រុមហ៊ុនផ្ទាល់ យកមកសង្គ្រោះនៅមន្ទីរពេទ្យហើយ៕ សូមទស្សនាវីដេអូខាងក្រោម:

(Visited 10 times, 1 visits today)