ជាថ្មីម្តងទៀត នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វល្មិចឬអណ្តើកសមុទ្រទម្ងន់ធ្ងន់មួយក្បាលទៀតទៅព្រលែងក្នុងសមុទ្រធម្មជាតិវិញ ដែលជាការព្រលែងសត្វល្មិចឬអណ្តើកសមុទ្រលើកទី១២៦ បើសរុបសត្វសមុទ្រកម្រប្រភេទនេះដែលលោកឧកញ៉ា ទៀ វិចិត្រ បានព្រលែងទាំង១២៦លើក ជាបន្តបន្ទាប់មកនេះ មានចំនួនជាង២០០ក្បាលហើយ។

គ្រប់ពេលដែលនាំយកទៅព្រលែងម្តងៗ លោកឧកញ៉ា ទៀ វិចិត្រ តែងតែមានកឹបសៀលតាមបច្ចេកទេស សម្គាល់សត្វល្មិចឬអណ្តើកសមុទ្រដែលត្រូវបានលែងក្នុងសមុទ្រឡើងវិញ ដែលជាសញ្ញាសម្គាល់ក្នុងគោលការណ៍អភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិហើយសៀលដែលកឹបលើសត្វល្មិចឬអណ្តើកសមុទ្រមួយនេះគឺ KH0386

  បើតាមមន្ត្រីជំនាញជលផលឲ្យដឹងបន្ថែមថា ការកឹបសៀលសម្គាល់បែបនេះមានសារៈសំខាន់ណាស់ ក្នុងការអភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ដោយសារថាប្រសិនបើមានការនេសាទបានសត្វល្មិចឬអណ្តើកសមុទ្រដែលឃើញមានកឹបសៀលសម្គាល់អ្នកនេសាទនៅក្នុងប្រទេសយើងឬអ្នកនេសាទតាមបណ្តាប្រទេសនានា នឹងព្រលែងចូលក្នុងសមុទ្រវិញ មិនសម្លាប់ឬលក់ដូរធ្វើអាជីវកម្មឡើយ។

សូមបញ្ជាក់ផងដែរថា មានអ្នកនេសាទភាគច្រើនពេលនេសាទបានសត្វល្មិចឬអណ្តើកសមុទ្រ បាននាំយកមកប្រគល់ជូន លោកឧកញ៉ា ទៀ វិចិត្រ ជាបន្តបន្ទាប់ដើម្បីព្រលែងក្នុងសមុទ្រវិញ ក្នុងនោះលោកឧកញ៉ា ទៀ វិចិត្រ ក៍បានថ្លែងអំណរគុណដល់ស្មារតីសហការរបស់បងប្អូនអ្នកនេសាទ ដែលចូលរួមជួយការពារអភិរក្សសត្វសមុទ្រកម្រជាសកល សូមទស្សនាវីដេអូខាងក្រោម:

(Visited 60 times, 1 visits today)