នៅវេលាម៉ោងជាង១១យប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនក្រុមការងារសង្គ្រោះGTVCនិងអូប័រពេទ្យល្បឿនលឿនទាំងយប់ ទៅទទួលយកជនរងគ្រោះនៅកោះរ៉ុង មានអាការៈ លើសឈាម តង់ស្យុង់ធ្លាក់ចុះយ៉ាងខ្លាំង ស្ថានភាពធ្ងន់ធ្ងរ បញ្ជូនយកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីជនរងគ្រោះមានឈ្មោះ ឃឹត ឈឿន ជាភរិយារបស់លោក សុខ ណេតចៅសង្កាត់រងទី ១ សង្កាត់កោះរ៉ុងសន្លឹម រស់នៅ ភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
ស្រ្តីជាជនរងគ្រោះ ត្រូវបានក្រុមការងារសង្រ្គោះរបស់ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បញ្ជូនតាមអូបរ័ពេទ្យល្បឿនលឿន បានដឹកជនរងគ្រោះមកកាន់ខេត្តព្រះសីហនុដោយសុវត្ថិភាព នឹងដឹកបន្តតាមរថយន្តសង្គ្រោះបន្ទាន់ទៅកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីសង្រ្គោះបន្ទាន់៕