នៅរសៀលថ្ងៃទី២៩ខែមេសាឆ្នាំ២០២១ឯកឧត្ដមគួចចំរើនអភិបាលខេត្តព្រះសីហនុអញ្ជើញទទួលអំណោយមនុស្សធម៌ពីលោកឧញ៉ាទៀវិចិត្រសមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកជំទាវរួមមាន ៖សាច់ក្រក ត្រីងៀតនិងបន្លែចម្រុះចំនួនជាង១០តោន ឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅខេត្តព្រះសីហនុ ជាពិសេសសម្រាប់ពលរដ្ឋស្ថិតក្នុងតំបន់ក្រហមដែលជួបការខ្វះខាត។

    ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណចំពោះលោកឧញ៉ាទៀវិចិត្រសមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ដែលបាននាំយកអំណោយមនុស្សធម៌ មកឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់ ហើយសកម្មភាពនេះជាការចូលរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅខេត្តព្រះសីហនុ ឱ្យទទួលបានជោគជ័យ។

សូមបញ្ជាក់ថា នៅល្ងាចថ្ងៃដដែល លោកឧកញ៉ាទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ក៍បានឧបត្ថម្ភបន្ថែម អាកុល១០ពីដុងធំ និងរបាំងមុខការពារមួយចំនួនទៀតដល់លោកអុី សុខឡេងអភិបាលក្រុងព្រះសីហនុ សម្រាប់ក្រុមការងារជួរមុខរបស់រដ្ឋបាលក្រុងចុះធ្វើការផ្ទាល់ផងដែរ៕

(Visited 43 times, 1 visits today)