ក្រុមការងារសង្គ្រោះនិងអូប័រល្បឿនលឿនចំនួន២គ្រឿង របស់លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានចុះជួយជនរងគ្រោះ ដោយសារអគ្គីភយ័ឆេះទូកនេសាទ សន្ទូចរនង មួយគ្រឿងកាលពីល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៦និង៣០នាទីល្ងាចនៅក្នុងលម្ហសមុទ្រត្រង់ចំណុចខាងក្រៅពយភ្លើងស៊ីញ៉ូប្រហែល៥ម៉ៃ ស្ថិតនៅភូមិកោះរ៉ុងសន្លឹមសង្កាត់កោះរ៉ុងសន្លឹមក្រុងកោះរ៉ុង

តាមការបំភ្លឺពីជនរងគ្រោះជាម្ចាស់ទូកដែលឆេះបានរៀបរាប់ថា ទូកនេសាទ ដែលឆេះនេះ  មានមនុស្សចំនួនតែ១នាក់ទេ ដោយកម្មករទូក៣នាក់ទៀតបានឡើងទៅគោកតាំងពីព្រឹក ហើយ ទូករបស់គាត់ ជាទូកឈើយន្តបេប្រភេទនេសាទ(បេអឺអូសបាល់)

ជនរងគ្រោះ មានឈ្មោះ គង់សុខខែម ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរនេសាទ នឹងមានទីលំនៅភូមិកំពង់នង់ឃុំកូនសត្វស្រុកទឹកឈូខេត្តកំពត។តាមម្ចាស់ទូក បញ្ជាក់ថាមូលហេតុដែលបណ្តាលអោយឆេះទូកនេសាទខាងលើនេះ គឺបណ្តាលមកពីផ្ទុះកំប៉ុងហ្គាស។ជនរងគ្រោះមិនគ្រោះថ្នាក់រឺរងរបួសអ្វីឡើយ គ្រាន់តែខូចខាតសម្ភារ រួមមាន:

       ឆេះទូកប្រភេទបេអឺពណ៌ត្រួយចេកប្រវែងបណ្តោយ១៦.៧ម៉ែត្រ  ទទឹងប្រវែង៤.៩ម៉ែត្រមួយគ្រឿង​,​ម៉ាស៊ីនម៉ាក  Hino កម្លាំង៣១៥សេស

       ឧបករណ៍នេសាទមួយចំនួនធំ

បច្ចុប្បន្ន ជនរងគ្រោះ ត្រូវបានក្រុមការងារសង្រ្គោះរបស់ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ជួយសង្គ្រោះនឹងបានបញ្ជូនតាមអូបរ័ល្បឿនលឿនចំនួន២គ្រឿង បានដឹកជនរងគ្រោះមកកាន់ខេត្តព្រះសីហនុដោយសុវត្ថិភាព ក្នុងនោះលោកឧកញ៉ា ក៏បានឧបត្ថម្ភថវិកាដល់ម្ចាស់ទូកចំនួន៤០មុឺនរៀលផងដែរ៕

(Visited 27 times, 1 visits today)