លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វអណ្តើកធំមួយក្បាល និង កូនៗអណ្តើកចំនួន៣ក្បាលទៀត ទៅព្រលែងនៅតំបន់ធម្មជាតិម៉ាហ្វីយ៉ា រីស៊ត ឆ្នេរឋានសួគ៏ កោះរ៉ុង ដើម្បីអោយសត្វនេះបានបន្តរស់រានមានជីវិតបែបលក្ខណះធម្មជាតិ។
លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថាសត្វអណ្តើកធំមួយក្បាល និង កូនៗអណ្តើកចំនួន៣ក្បាលនេះ មានស្ត្រីជនជាតិរុស្សីម្នាក់ស្មគ្រ័ចិត្តនាំយកមកប្រគល់ជូនលោកឧកញ៉ាដើម្បីព្រលែងអោយរស់នៅបន្តបែបធម្មជាតិនៅ ម៉ាហ្វីយ៉ា រីស៊ត ឆ្នេរឋានសួគ៏រួចហើយស្រ្តីជនជាតិរុស្សីរូបនេះនឹងត្រលប់ទៅរស់នៅប្រទេសរបស់ខ្លួនវិញ ក្នុងនោះស្រ្តីជនជាតិរុស្សីក៏បានប្រាប់ដែរថាការដែលនាំយកសត្វទាំងនេះមកជូនលោកឧកញ៉ាដោយសារកន្លងមកឃើញសកម្មភាព លោកឧកញ៉ា ទៀ វិចិត្រ ស្រឡាញ់សត្វនិងលែងសត្វជាបន្តបន្ទាប់។
ក្រៅពីថ្លែងអំណរគុណដល់១ស្ត្រីជនជាតិរុស្សីដែលនាំយកសត្វទាំងអស់នេះមកអោយព្រលែងវិញ លោកឧកញ៉ា ទៀ វិចិត្រ ក៍បានអំពាវនាវអោយពលរដ្ឋគ្រប់សហគមន៍ចូលរួមជួយថែរក្សាការពារសត្វព្រៃឬសត្វកម្រគ្រប់ប្រភេទតាមរយៈកុំប្រមាញ់កុំសម្លាប់និងថាការព្រលែងសត្វអោយរស់រានមានជីវិតវិញក្រៅពីទទួលបាននូវបុណ្យកុសលក៍បានរួមចំណែកជាមួយសង្គមជាតិក្នុងការថែរក្សាសត្វនិងបរិស្ថានធម្មជាតិផងដែរ។សូមទស្សនាវីដេអូខាងក្រោម: