ក្នុងនាមក្រុមការងារកាកបាទក្រហមកម្ពុជា លោកឧកញ៉ាទៀ វិចិត្រ អនុប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បាននាំយកជំនួយមនុស្សធម៍មានម្ហូប អាហារ គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ ដូចជាភួយនិងថវិកាមួយចំនួន ទៅឧបត្ថម្ភជូនបងប្អូនប្រជាពលរដ្ឋចំនួន១៨គ្រួសារ ដែលរស់នៅក្នុង ក្រុមព្រែកពពេល ភូមិកោះអណ្ដែត ឃុំតាតៃក្រោមស្រុកកោះកុង ខេត្តកោះកុងដែលជាភូមិដាច់ស្រយាលមួយ ឆ្ងាយពីទីប្រជុំជនក្នុងខេត្តកោះកុង។

លោកឧកញ៉ាទៀ វិចិត្រ មានប្រសាសន៍ថា ជំនួយនេះជាជំនួយផ្នែកមនុស្សធម៍របស់កាកបាទក្រហមកម្ពុជាដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ជាប្រធាន សម្រាប់ជូនពលរដ្ឋដែលជួបការលំបាក និងដោយពិនិត្យឃើញថាពលរដ្ឋទាំង១៨គ្រួសារនេះរស់នៅឆ្ងាយពីទីប្រជុំជន ពិបាកទាំងផ្លូវធ្វើដំណើរឡើង ចុះទៅកាន់ទីផ្សារផងនោះ ទើបនាំយកជំនួយនេះមកផ្តល់ជូន ផ្គត់ផ្គង់ជូនបងប្អូនប្រជាពលរដ្ឋត្រៀមបម្រុងក្នុងរដូវភ្លៀងធ្លាក់មកផងដែរ៕ សូមទស្សនាវីដេអូខាងក្រោម:

(Visited 119 times, 1 visits today)