លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វពង្រូល ២ក្បាល ទៅព្រលែងនៅព្រៃធម្មជាតិដើម្បីអោយសត្វនេះបានរស់រានមានជីវិតឡើងវិញ។
លោកឧកញ៉ាទៀ វិចិត្រ មានប្រសាសន៍ថាសត្វពង្រូលទាំង២នេះ ត្រូវបានប្រជាពលរដ្ឋ២ផ្សេងគ្នាចាប់បានដោយចៃដន្យ រួចបាននាំយកមកប្រគល់ជូនលោកឧកញ៉ាដើម្បីព្រលែងចូលទៅក្នុងព្រៃនិងព្រែកធម្មជាតិវិញក្នុងនោះតាមពលរដ្ឋប្រាប់ដែរថាការដែលនាំយកសត្វពង្រូលនេះមកជូនលោកឧកញ៉ាដោយសារកន្លងមកឃើញសកម្មភាព លោកឧកញ៉ាទៀ វិចិត្រ ស្រឡាញ់សត្វនិងលែងសត្វជាបន្តបន្ទាប់។
ក្រៅពីថ្លែងអំណរគុណដល់ពលរដ្ឋទាំង២នាក់ដែលនាំយកសត្វពង្រូលទាំងនេះមកអោយព្រលែងវិញ លោកឧកញ៉ាទៀ វិចិត្រ ក៍បានអំពាវនាវអោយពលរដ្ឋគ្រប់សហគមន៍ចូលរួមជួយថែរក្សាការពារសត្វព្រៃឬសត្វកម្រគ្រប់ប្រភេទតាមរយៈកុំប្រមាញ់កុំសម្លាប់និងថាការព្រលែងសត្វអោយរស់រានមានជីវិតវិញក្រៅពីទទួលបាននូវបុណ្យកុសលក៍បានរួមចំណែកជាមួយសង្គមជាតិក្នុងការថែរក្សាសត្វនិងបរិស្ថានធម្មជាតិផងដែរ។ សូមទស្សនាវីដេអូខាងក្រោម: