លោកឧកញ៉ា ទៀ វិចិត្រ បាននាំយក សត្វល្មិចឬអណ្តើកសមុទ្រ មួយក្បាលទៅ ព្រលែងចូលក្នុងសមុទ្រធម្មជាតិវិញ នៅប្រជុំកោះរ៉ុង។ នេះជាសត្វល្មិចឬអណ្តើកសមុទ្រមួយក្បាលទៀតហើយ ដែលលោកឧកញ៉ា ទៀ វិចិត្រ នាំយកទៅព្រលែងក្នុងសមុទ្រធម្មជាតិមានទំងន់ជិត៣០គីឡូ ហើយការព្រលែងលើកនេះ គឺជាការព្រលែងសត្វល្មិចឬអណ្តើកសមុទ្រលើកទី១១៥ ហើយបើសរុបសត្វសមុទ្រកម្រប្រភេទនេះដែលលោកឧកញ៉ាបានព្រលែង។
ជាមួយគ្នានេះ លោកឧកញ៉ាទៀ វិចិត្រ ក៏បានថ្លែងអំណរគុណដល់បងប្អូនអ្នកនេសាទសមុទ្រមួយចំនួនដែលសហការផ្តល់សត្វល្មិចឬអណ្តើកសមុទ្រនេះ ក្រោយនេសាទបានដើម្បីយកទៅព្រលែងវិញ និងបានអំពាវនាវអោយគ្រប់សហគមន៌ ប្រជាពលរដ្ឋពិសេសអ្នកនេសាទសមុទ្រជួយការពារអភិរក្ស័សត្វល្មិចឬអណ្តើកសមុទ្រ ដោយកុំសម្លាប់យកធ្វើជាអាហារឬយកទៅធ្វើអាជីវកម្មណាមួយឡើយ៕ សូមទស្សនាវីដេអូខាងក្រោម: