លោកឧកញ៉ា ទៀ វិចិត្រ បានទទួលសត្វពង្រូលមួយក្បាលពីជនបរទេសជាអ្នកគ្រប់គ្រងរីស៊តមួយកន្លែងនៅកោះរ៉ុង ដើម្បីយកមកព្រលែងនៅតំបន់ព្រៃធម្មជាតិ។
តាមជនបទេសបានអោយដឹងថាសត្វពង្រូលមួយក្បាលនេះ គាត់ឃើញវាចូលមកក្នុងរីស៊តរបស់ពួកគាត់ រួចបានចាប់ទុក ដោយភ័យខ្លាចមានអ្នកផ្សេងចាប់បានយកទៅសម្លាប់ រួចក៏ទាក់ទងមកលោកឧកញ៉ា ទៀ វិចិត្រ សុំប្រគល់ជូនលោកឧកញ៉ា ដើម្បីព្រលែងចូលព្រៃធម្មជាតិវិញ អោយរស់រានមានជីវិត។
ជនបរទេសរូបនេះបានបន្តទៀតថាការដែលស្មគ្រ័ចិត្តប្រគល់សត្វពង្រូលនេះមកជូនលោកឧកញ៉ាដោយសារកន្លងមកឃើញសកម្មភាព លោកឧកញ៉ា ទៀ វិចិត្រ តាមរយះ វីដេអូសកម្មភាព លោកឧកញ៉ាស្រឡាញ់ ការពារ អភិរក្ស និងលែងសត្វជាបន្តបន្ទាប់។
ក្រៅពីថ្លែងអំណរគុណដល់ជនបរទេសដែលជាអ្នកគ្រប់គ្រងរីស៊តមួយកន្លែងនៅកោះរ៉ុង ដែលបានប្រគល់សត្វពង្រូលមកអោយដើម្បីយកទៅព្រលែង លោកឧកញ៉ាក៍បានអំពាវនាវអោយពលរដ្ឋគ្រប់សហគមន៍ចូលរួមជួយថែរក្សាការពារសត្វព្រៃឬសត្វកម្រគ្រប់ប្រភេទតាមរយៈកុំប្រមាញ់កុំសម្លាប់នឹងរួមចំណែកជាមួយសង្គមជាតិក្នុងការថែរក្សាសត្វនិងបរិស្ថានធម្មជាតិផងដែរ។