លោកឧកញ៉ា ទៀ វិចិត្រ បានសម្តែងការរីករាយក្រោយពីជួយសង្គ្រោះជីវិតសត្វឈ្លូសមួយក្បាលទទួលជោគជយ័ ដោយការនាំយកទៅព្រលែងចូលក្នុងព្រៃធម្មជាតិវិញដោយសុវត្ថិភាព ក្រោយពីទទួលបានពីនគរបាលទេសចរណ៍នឹងប្រជាពលរដ្ឋរស់នៅម្តុំអូត្រះ ប្រគល់ជូនលោកឧកញ៉ា។

សត្វឈ្លូសមួយក្បាលនេះ ត្រូវបាននគរបាលទេសចរណ៍ នៃស្នងការនគរបាលខេត្តព្រះសីហនុនិងប្រជាពលរដ្ឋរស់នៅម្តុំអូត្រះប្រទះឃើញនៅអាងទឹកមួយកន្លែង ក៏ដេញស្ទាក់ចាប់បាន ដោយក្តីអាណិតក៏សម្រេចចិត្តប្រគល់សត្វឈ្លូសមួយក្បាលនេះជូនទៅលោកឧកញ៉ាទៀវិចិត្រដែលជាអ្នកចូលចិត្តជួយសង្រ្គោះដល់ជីវិតសត្វព្រៃទាំងឡាយ ដើម្បីយកទៅព្រលែងចូលទៅក្នុងព្រៃវិញ។

ក្រៅពីថ្លែងអំណរគុណដល់នគរបាលទេសចរណ៍និងប្រជាពលរដ្ឋដែលនាំយកសត្វឈ្លូសមកប្រគល់ជូន លោកឧកញ៉ាទៀ វិចិត្រ ក៍បានអំពាវនាវអោយពលរដ្ឋគ្រប់សហគមន៍ចូលរួមជួយថែរក្សាការពារសត្វព្រៃឬសត្វកម្រគ្រប់ប្រភេទតាមរយៈកុំប្រមាញ់កុំសម្លាប់នឹងរួមចំណែកជាមួយសង្គមជាតិក្នុងការថែរក្សាសត្វនិងបរិស្ថានធម្មជាតិផងដែរ។សូមទស្សនាវីដេអូខាងក្រោម:

(Visited 217 times, 1 visits today)