ក្នុងពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំជូតទោសក័ .ស២៥៦៤នេះ និងដើម្បីជួយពលរដ្ឋក្នុងចលនាទប់ស្កាត់ការពារមិនអោយឆ្លងជំងឺកូវីដ១៩ លោកឧកញ៉ា ទៀ វិចិត្រ អនុប្រធានកិត្តិយសសាខាកាបាទក្រហមខេត្តព្រះសីហនុ បាននាំយកអំណោយជាម្ហូបអាហារគ្រឿងឧបភោគបរិភោគច្រើនមុខនិងថវិកាមួយចំនួនទៀតទៅឧបត្ថម្ភជូនពលរដ្ឋចំនួន២៥គ្រួសារនៅភូមិត្រពាំងគា ឃុំជើងគោស្រុកព្រៃនប់ខេត្តព្រះសីហនុ។ លោកឧកញ៉ា ទៀ វិចិត្រ មាននប្រសាសន៍ថា ជំនួយនេះជាផ្នែកមួយរបស់ចលនាកាកបាទក្រហមកម្ពុជាក្នុងការចូលរួមទប់ស្កាត់មិនអោយឆ្លងជំងឺកូវីដ១៩ ដែលរាជរដ្ឋាភិបាលនិងអជ្ញាធរគ្រប់ផ្នែក ប្រជាពលរដ្ឋគ្រប់សហគមន៍កំពុងអនុវត្តន៍ក្នុងនោះនៅរដូវបុណ្យចូលឆ្នាំថ្មីនេះ ក៍មានបំរាមមិនអោយពលរដ្ឋយើងជួបជុំគ្នាច្រើនឬក៍ការធ្វើចរាចរណ៍បន្លាស់ទីទៅស្រុកកំណើតពីខេត្តមួយទៅខេត្តមួយ លោកឧកញ៉ាក៍បានអប់រំបន្ថែមជូនពលរដ្ឋអោយបង្កើនការប្រុងប្រយត្ន័លើការរក្សាអនាមយ័ និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលបាលនិងអជ្ញាធររដ្ឋបាលទាំងអស់ ទប់ស្កាត់អោយបាន មិនអោយមានការចម្លងរោគនេះនៅក្នុងផ្ទះ និងក្នុងភូមិ ឃុំដែលកំពុងរស់នៅ៕ សូមទស្សនាវីដេអូខាងក្រោម:

(Visited 162 times, 1 visits today)