ក្នុងនាមក្រុមការងារកាកបាទក្រហមកម្ពុជា លោកឧកញ៉ាទៀ វិចិត្រ អនុប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បាននាំយកជំនួយមនុស្សធម៍មានម្ហូប អាហារ គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ ថ្នាំពេទ្យនិងថវិកាមួយចំនួន ទៅឧបត្ថម្ភជូនបងប្អូនប្រជាពលរដ្ឋចំនួន១១គ្រួសារ ដែលរស់នៅក្នុងភូមិតាកាតដែលជាភូមិដាច់ស្រយាលមួយ ឆ្ងាយពីទីប្រជុំជនក្នុងខេត្តកោះកុង។ លោកឧកញ៉ាទៀ វិចិត្រ មានប្រសាសន៍ថា ជំនួយនេះជាជំនួយផ្នែកមនុស្សធម៍របស់កាកបាទក្រហមកម្ពុជាដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ជាប្រធាន សម្រាប់ជូនពលរដ្ឋដែលជួបការលំបាក និងដោយពិនិត្យឃើញថាពលរដ្ឋទាំង១១គ្រួសារនេះរស់នៅឆ្ងាយពីទីប្រជុំជន ពិបាកទាំងផ្លូវធ្វើដំណើរឡើង ចុះទៅកាន់ទីផ្សារផងនោះ ទើបនាំយកជំនួយនេះមកផ្តល់ជូន ផ្គត់ផ្គង់ជូនបងប្អូនប្រជាពលរដ្ឋមុនពិធីបុណ្យចូលឆ្នាំថ្មីផង និងត្រៀមបម្រុងមុនរដូវភ្លៀងធ្លាក់មកដល់ផង៕ សូមទស្សនាវីដេអូខាងក្រោម:

 

(Visited 95 times, 1 visits today)