លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វខ្លាឃ្មុំ និងសត្វភេរ សរុបមានចំនួន៣ក្បាល មកប្រគល់ជូន លោកឧកញ៉ា ម៉ុង ប្ញទ្ធី ដើម្បីយកទៅចិញ្ចឹមដាក់ ក្នុងសួនសត្វ របស់លោក មានទីតាំងនៅខេត្តកំពង់ស្ពឺ។

លោកឧញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា សត្វខ្លាឃ្មុំមួយក្បាល និងសត្វភេរចំនួន២ក្បាលទៀត សរុបមាន៣ក្បាល គឺរូបលោកទទួលបានពីប្រជាពលរដ្ឋ បាននាំយកមកប្រគល់ជូន លោកឧកញ៉ា ម៉ុង ប្ញទ្ធី ដើម្បីយកទៅចិញ្ចឹមដាក់ ក្នុងសួនសត្វ ដើម្បីរក្សាសុវត្ថិភាពសត្វទាំងនេះ។

លោកឧកញ៉ា ទៀ វិចិត្រ បញ្ជាក់ថា មូលហេតុ ដែលរូបលោក មិននាំយកសត្វខ្លាឃ្មុំ និងសត្វភេរទាំង៣ក្បាល យកទៅលែងក្នុងព្រៃធម្មជាតិ ហើយបែរជានាំយកមកដាក់ក្នុងសួនសត្វម៉ុង ប្ញទ្ធី សែនជ័យ នាខេត្តកំពង់ស្ពឺវិញ ដោយសារតែនៅសួនសត្វខាងលើនេះមានចំណីអាហារ និងមានពេទ្យសត្វប្រចាំការ សម្រាប់មើលថែសត្វព្រៃទាំងនោះ ពេលមានជំងឺ ស្របតាមជំនាញច្បាស់លាស់។

លោកឧកញ៉ា ម៉ុង ប្ញទ្ធី បានថ្លែងអំណរគុណ ដល់លោកឧកញ៉ា ទៀ វិចិត្រ ដែលបាននាំយកសត្វខ្លាឃ្មុំ និងសត្វភេរចំនួន៣ក្បាលមកប្រគល់ជូនសួនសត្វ ម៉ុង ប្ញទ្ធី សែនជ័យ មានទីតាំងនៅខេត្តកំពង់ស្ពឺនាឱកាសនេះ។

បន្ថែមលើនេះ លោកឧកញ៉ា ម៉ុង ប្ញទ្ធី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ឬអ្នកពាក់ព័ន្ធ បើចាប់បានសត្វព្រៃ ឬចង់ចូលរួមលើការងារអភិរក្សសត្វព្រៃគ្រប់ប្រភេទ ឲ្យបានសម្បូរបែបឡើងវិញ សូមនាំយកមកចិញ្ចឹមនៅសួនសត្វម៉ុង ប្ញទ្ធី សែនជ័យ នៅខេត្តកំពត់ស្ពឺព្រោះសួនសត្វមួយនេះ មានទីធ្លាធំទូលាយ និង មានគ្រូពេទ្យជំនាញខាងសត្វព្រៃប្រចាំការ ក្នុងការព្យាបាលពេលមានសត្វឈឺជាដើម.. សូមទស្សនាវីដេអូខាងក្រោម:

(Visited 279 times, 1 visits today)