ថ្មីៗនេះ លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកអណ្តើកទៅព្រលែងនៅព្រៃនិងព្រែកធម្មជាតិដើម្បីអោយសត្វទាំងពីរនេះបានរស់រានមានជីវិតឡើងវិញ។
លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថាសត្វអណ្តើកមួយក្បាលនេះ មានទម្ងន់10,2kg ត្រូវបានប្រជាពលរដ្ឋប្រគល់ជូនលោកឧកញ៉ាដើម្បីព្រលែងចូលទៅក្នុងព្រៃនិងព្រែកធម្មជាតិវិញក្នុងនោះតាមពលរដ្ឋប្រាប់ដែរថាការដែលនាំយកសត្វអណ្តើកមកជូនលោកឧកញ្ញាដោយសារកន្លងមកឃើញសកម្មភាព លោកឧកញ៉ា ទៀ វិចិត្រ ស្រឡាញ់សត្វនិងលែងសត្វជាបន្តបន្ទាប់។ក្រៅពីថ្លែងអំណរគុណដល់ពលរដ្ឋដែលនាំយកសត្វអណ្តើកនេះមកអោយព្រលែងវិញ លោកឧកញ៉ា ទៀ វិចិត្រ ក៍បានអំពាវនាវអោយពលរដ្ឋគ្រប់សហគមន៍ចូលរួមជួយថែរក្សាការពារសត្វព្រៃឬសត្វកម្រគ្រប់ប្រភេទតាមរយៈកុំប្រមាញ់កុំសម្លាប់និងថាការព្រលែងសត្វអោយរស់រានមានជីវិតវិញក្រៅពីទទួលបាននូវបុណ្យកុសលក៍បានរួមចំណែកជាមួយសង្គមជាតិក្នុងការថែរក្សាសត្វនិងបរិស្ថានធម្មជាតិផងដែរ។ សូមទស្សនាវីដេអូខាងក្រោម: