ព្រះតេជគុណ គូ សុភាព មន្ត្រីសង្ឃដែលល្បីល្បាញពីធម៍អប់រំចិត្តសាស្ត្រសង្គម នឹង លោកឧកញ៉ា ទៀ វិចិត្រ បាននាំយក សត្វល្មិចឬអណ្តើកសមុទ្រ មួយក្បាលទៅ ព្រលែងចូលក្នុងសមុទ្រធម្មជាតិវិញ នៅម៉ាហ្វីយ៉ា រីស៊ត ឆ្នេរឋានសួគ៏ ប្រជុំកោះរ៉ុង នេះជាសត្វល្មិចឬអណ្តើកសមុទ្រមួយក្បាលទៀតហើយ ដែលលោកឧកញ៉ា ទៀ វិចិត្រ នាំយកទៅព្រលែងក្នុងសមុទ្រធម្មជាតិ ហើយការព្រលែងលើកនេះ គឺជាការព្រលែងសត្វល្មិចឬអណ្តើកសមុទ្រលើកទី១១៣ ហើយបើសរុបសត្វសមុទ្រកម្រប្រភេទនេះដែលលោកឧកញ៉ាបានព្រលែង។ ជាមួយគ្នានេះ លោកឧកញ៉ាទៀ វិចិត្រ ក៏បានថ្លែងអំណរគុណដល់បងប្អូនអ្នកនេសាទសមុទ្រមួយចំនួនដែលសហការផ្តល់សត្វល្មិចឬអណ្តើកសមុទ្រនេះ ក្រោយនេសាទបានដើម្បីយកទៅព្រលែងវិញ និងបានអំពាវនាវអោយគ្រប់សហគមន៌ ប្រជាពលរដ្ឋពិសេសអ្នកនេសាទសមុទ្រជួយការពារអភិរក្ស័សត្វល្មិចឬអណ្តើកសមុទ្រ ដោយកុំសម្លាប់យកធ្វើជាអាហារឬយកទៅធ្វើអាជីវកម្មណាមួយឡើយ៕ សូមទស្សនាវីដេអូខាងក្រោម:

(Visited 198 times, 1 visits today)