នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីនិងសមាជិក សមាជិការសាខាកាកបាទក្រហមខេត្ត ក្នុងនោះក៍មានវត្តមាន លោកឧកញ៉ា ទៀ វិចិត្រ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត អញ្ជើញចូលរួមផងដែរ បាននាំយកអំណោយរបស់ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ទៅឧបត្ថម្ភប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់ព្យុះរដូវបោកបក់ពីជើងភ្នំកំចាយ បូកគោ កាលពីសប្តាហ៍ទី១ខែធ្នូ២០១៩នេះ នៅតាមផ្លូវជាតិលេខ៣ ចំនួន១១០៧ គ្រួសារ។

កម្មវិធីនេះធ្វើឡើងនៅ ក្នុងស្រុកព្រៃនប់ ដោយក្នុងមួយគ្រួសារទទួលបាន

*អង្ករ មួយបាវ=២០គីឡូក្រាម

*កន្ទេល មួយ

*ឃីត មួយសម្រាប់(ភួយ១មុង១ក្រមា១សារុង១)

*តង់ មួយ

*មី មួយកេស

*ត្រីខ មួយយួរ

*ថវិកាចំនួនប្រាំមុឺនរៀល៕ សូមទស្សនាវីដេអូខាងក្រោម:

(Visited 82 times, 1 visits today)