នៅព្រឹកថ្ងៃទី៣ វិច្ឆិកា ២០១៩ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីនិងសមាជិក សមាជិការសាខាកាកបាទក្រហមខេត្ត ក្នុងនោះក៍មានវត្តមាន លោកឧកញ៉ា ទៀ វិចិត្រ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តអញ្ជើញចូលរួមផងដែរ បាននាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ទៅឧបត្ថម្ភ ជូនប្រជាពលរដ្ឋក្រីក្រជួបការលំបាក ស្ត្រីមេម៉ាយ ជនពិការ ចាស់ជរា ក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុចំនួនជាង៣០០គ្រួសារ កម្មវិធីនេះធ្វើឡើងនៅក្នុងវត្តពោធិមានជយ័ ក្នុងឃុំកំពេញស្រុកស្ទឹងហាវ ដោយក្នុងមួយគ្រួសារទទួលបាន

*អង្ករ មួយបាវ=២៥គីឡូក្រាម

*កន្ទេល មួយ

*ឃីត មួយសម្រាប់(ភួយ១មុង១ក្រមា១សារុង១)

*មី មួយកេស

*ត្រីខ មួយយួរ

*ទឹកសុីអុីវមួយយួរ

*ទឹកបរិសុទ្ធមួយកេស

*ថវិកាចំនួនប្រាំមុឺនរៀល៕

សូមទស្សនាវីដេអូខាងក្រោម:

 

(Visited 59 times, 1 visits today)