ការស្វែងរកស្ត្រីជនជាតិអង់គ្លេសមួយរូបដែលបាត់ខ្លួននៅលើកោះរ៉ុងនោះ សមត្ថកិច្ចនៅតែធ្វើបន្ត ដែលតាមមន្ត្រីរដ្ឋបាលក្រុងកោះរ៉ុងអោយដឹងថា នៅមិនទាន់មានដំណឹងអ្វីនៅឡើយ។ ដើម្បីចូលរួមក្នុងប្រតិបត្តិការស្វែងរកស្ត្រីជនជាតិអង់គ្លេសរូបនេះ លោកឧកញ៉ាទៀ វិចិត្រ ក្នុងនាមប្រធានសមាគមទូកទេសចរណ៏ខេត្តព្រះសីហនុ ក៍បានបញ្ជូនបុគ្គលិកនិងអូប័រចំនួន៦គ្រឿង ហើយលោកឧកញ៉ាក៍ចុះផ្ទាល់ផងដែរ សហការជាមួយកម្លាំងសម្ថកិច្ចស្វែងរកនៅលើលម្ហសមុទ្រ ដោយចេញឆ្ងាយពីឆ្នេរក្បែរកោះ ទៅកាន់តំបន់កោះស្តេចនិងតំបន់ឆ្ងាយៗពីឆ្នេរកោះរ៉ុង។ មន្ត្រីថ្លែងថា ការបែងចែកមុខសញ្ញារុករកជា៣ក្រុមគឺ ក្រុមរុករកក្នុងព្រៃភ្នំលើកោះ,ក្រុមរុករកក្រោមបាតសមុទ្រពីក្រុមអ្នកមុជទឹកនិង ក្រុមរុករកតាមលម្ហសមុទ្រ ។សូមបញ្ជាក់ថាស្ត្រីជនបរទេសដែលបាត់ខ្លួននេះឈ្មោះ Amelia Bambridge អាយុ ២១ឆ្នាំ ដែលយោងតាមរបាយការណ៍ពីសមត្ថកិច្ចបញ្ជាក់ថា បានបាត់ដំណឹងក្នុងភូមិសាស្ត្រក្រុងកោះរ៉ុង ចាប់ពីវេលាម៉ោងជិត៤ទៀបភ្លឺថ្ងៃទី២៤តុលា២០១៩ក្រោយបញ្ចប់កម្មវិធីជប់លៀងក្នុងកន្លែងកំសាន្តមួយលើកោះរ៉ុង ដោយមិនទាន់ដឹងថាជាការវង្វេងដូចករណីជនបរទេសខ្លះធ្លាប់វង្វេងបាត់ក្នុងព្រៃលើកោះកន្លងមក ឬដោយហេតុការណ៍មួយនៅឡើយ៕ សូមទស្សនាវីដេអូខាងក្រោម:

(Visited 172 times, 1 visits today)