តាមរយៈរូបភាពមួយចំនួនដែល លោកឧកញ៉ាទៀ វិចិត្រ ថតបានពីតំបន់អេកូទេសចរណ៍អារ៉ែង បង្ហាញពីសក្តានុពលខ្លាំង ដែលកំពុងទាក់ទាញចំណាប់អារម្មណ៍របស់អ្នកទេសចរក្នុងស្រុកដោយសារមានព្រៃភ្នំ និងទឹកជ្រោះធម្មជាតិ។ តំបន់អេកូទេសចរណ៍អារ៉ែងនេះមានចម្ងាយប្រមាណ២៤គីឡូម៉ែត្រពីទីរួមស្រុកថ្មបាំងស្ថិតក្នុងភូមិសាស្ត្រភូមិជំនាប់ ឃុំជំនាប់ ស្រុកថ្មបាំង មានសក្តានុពលចម្រុះរួមមានទី១. ព្រៃភ្នំ . ទឹកជ្រោះ . សត្វព្រៃ . ត្រីនាគ . ក្រពើភ្នំ . រូងភ្នំបូរាណ និង៧. របាំប្រពៃណីយ៍។ កន្លងមកក៍ដូចជាបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាបានធ្វើការងារយ៉ាងច្រើន ដើម្បីអភិរក្សតំបន់អារ៉ែងនេះ និងប្រែក្លាយជាតំបន់អេកូទេសចរណ៍ដ៏គួរឱ្យទាក់ទាញ។ តាមរយៈរូបភាពនានានៅតំបន់អារ៉ែងមានទេសភាពធម្មជាតិព្រៃឈើគួរឱ្យគយគន់បំផុត មិនត្រឹមតែមានសមុទ្រព្រៃឈើប៉ុណ្ណោះទេ នៅទីនោះថែមទាំងមានជីវៈចម្រុះជាច្រើនទៀត ដូចជាសត្វក្រពើភ្នំ ដំរីជាដើម។ តាមរយៈរូបភាពទាំងអស់នេះ លោកឧកញ៉ាទៀ វិចិត្រ បានបំផុសចលនាអោយគ្រប់សហគមន៍ចូលរួមការពារ និង អភិរក្សធនធានធម្មជាតិរបស់យើងទាំងអស់គ្នា

សូមទស្សនាវីដេអូរខាងក្រោម:

(Visited 55 times, 1 visits today)