ដើម្បីលើកទឹកចិត្តនិងជួយដល់សិស្សក្រីក្រមួយរូបកាលពីថ្ងៃ៣០ កញ្ញា ២០១៩ លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកម៉ូតូសេរីថ្មីមួយគ្រឿងនិងថវិកាចំនួន៤លានរៀលបន្ថែមទៀតទៅឧបត្ថមដល់ប្អូនស្រីសិស្សពូកែមួយរូបដែលខំប្រឹងរៀនសូត្រប្រឡងបាក់ឌុបឆ្នាំ២០១៩នេះ ជាប់បាននិទ្ទេសA  តែម្នាក់គត់ក្នុងចំណោមសិស្ស2051 នាក់រស់នៅក្នុងគ្រួសារក្រីក្រមានម្តាយជាស្ត្រីមេម៉ាយ បច្ចុប្បន្នប្រកបមុខរបរដើររកអេតចាយលក់នៅ ភូមិដើមបេង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ។ ប្អូនស្រីសិស្សពូកែរូបនេះឈ្មោះ ស៊ាង វ៉ាន់ថង សិស្សវិទ្យាល័យ សុខអាន ទន្លាប់ ស្រុកគីរីវង់ ខេត្តតាកែវ ហើយជំនួយនេះត្រូវបាន លោកឧកញ៉ា ទៀ វិចិត្រ នាំយកទៅប្រគល់ផ្ទាល់ដល់ផ្ទះក្នុង ភូមិដើមបេង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវលោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថាជំនួយនេះផ្តល់ជូនជាការលើកទឹកចិត្តចំពោះការខិតខំរៀនសូត្ររបស់ប្អូនស្រីនិងជួយដល់ជីវភាពរស់នៅរបស់គ្រួសារក្មួយស្រីដែលកំព្រាឪពុករស់នៅជាមួយម្តាយមេម៉ាយក្រីក្រតស៊ូចិញ្ចឹមកូនអោយរៀនសូត្រទាំងជីវភាពលំបាក។

ទាំងក្រុមគ្រួសារនិងទាំងក្មេងស្រីរូបនេះបានគោរពថ្លែងអំណរគុណរកអ្វីប្រៀបផ្ទឹមពុំបានចំពោះអំពើសប្បុរសធម៍របស់ លោកឧកញ៉ា ទៀ វិចិត្រ និងគ្រួសាររបស់លោកឧកញ៉ាដែលបានជួយឧបត្ថម្ភម៉ូតូថ្មីមួយគ្រឿងនិងបន្ថែមប្រាក់៤លានរៀលទៀតនិងបានគោរពជូនពរលោកឧកញ៉ាព្រមទាំងគ្រួសារប្រកបដោយពុទ្ធពរ៥ប្រការ

សូមទស្សនាវីដេអូខាងក្រោម:

(Visited 284 times, 1 visits today)