ជាថ្មីម្តងទៀតស្របពេលដែលពុទ្ធបរិទស័ប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វខ្លាត្រីនិងសត្វពង្រូលទៅព្រលែងនៅព្រៃនិងព្រែកធម្មជាតិដើម្បីអោយសត្វទាំងពីរនេះបានរស់រានមានជីវិតឡើងវិញ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថាសត្វខ្លាត្រីនិងសត្វពង្រូលនេះប្រជាពលរដ្ឋចាប់បានរួចបាននាំយកមកប្រគល់ជូនលោកឧកញ៉ាដើម្បីព្រលែងចូលទៅក្នុងព្រៃនិងព្រែកធម្មជាតិវិញក្នុងនោះតាមពលរដ្ឋប្រាប់ដែរថាការដែលនាំយកសត្វទាំងពីរមកជូនលោកឧកញ្ញាដោយសារកន្លងមកឃើញសកម្មភាព លោកឧកញ៉ា ទៀ វិចិត្រ ស្រឡាញ់សត្វនិងលែងសត្វជាបន្តបន្ទាប់ក្រៅពីថ្លែងអំណរគុណដល់ពលរដ្ឋដែលនាំយកសត្វទាំង២នេះមកអោយព្រលែងវិញ លោកឧកញ៉ា ទៀ វិចិត្រ ក៍បានអំពាវនាវអោយពលរដ្ឋគ្រប់សហគមន៍ចូលរួមជួយថែរក្សាការពារសត្វព្រៃឬសត្វកម្រគ្រប់ប្រភេទតាមរយៈកុំប្រមាញ់កុំសម្លាប់និងថាការព្រលែងសត្វអោយរស់រានមានជីវិតវិញក្រៅពីទទួលបាននូវបុណ្យកុសលក៍បានរួមចំណែកជាមួយសង្គមជាតិក្នុងការថែរក្សាសត្វនិងបរិស្ថានធម្មជាតិផងដែរ។

សូមទស្សនាវីដេអូខាងក្រោម:

(Visited 411 times, 1 visits today)