លោកឧកញ៉ា ទៀ វិចិត្រ ដែលលោកបានជួយដល់ជនទីទាល់ក្រចាស់ជរាលោកយាយលោកតាជនពិការនិងក្មេងៗជាច្រើនពិសេសពេលបានជួបលោកយាយលោកតាតាមដងផ្លូវគឺលោកមិនដែលរំលងនោះទេគឺលោកតែងតែចុះជួយនិងធ្វើការឧបត្ថម្ភជានិច្ច។

យ៉ាងណាមិញកាលពីពេលថ្មីៗនេះស្របពេលដែលលោកបានធ្វើដំណើរតាមផ្លូវចៃដន្យស្រាប់តែបានជួបស្រ្តីម្នាក់និងកូនតូចៗកំពុងរង់ចាំប្តីយកម៉ូតូខូចទៅធ្វើ  ដោយក្តីអាណិតនិងអាសូរខ្លាំងពេកលោកឧកញ៉ាក៏បានអែបរថយន្តនៅម្ខាងផ្លូវហើយក៏ចុះសួរសុខទុក្ខនិងឧបត្ថម្ភជាថវិកា២០មុឺនរៀលដល់បងស្រីផងដែរ។

ទន្ទឹមនឹងនេះលោកក៏បានធ្វើការបង្ហោះសារតាមរយៈហ្វេសប៊ុកផេកផ្លូវការផ្ទាល់ខ្លួនដោយសរសេរលើកឡើងថា៖«នេះហើយអ្នកក្រប្រឹងត្រដររស់ យំប្រាប់អ្នកខ្ពស់ឲ្យជួយមើលផង កុំបើកភ្នែកចោលដើរហួសរំលង បើជួយបានម្តងប្រសើរជាងអត់»

សូមទស្សនាវីដេអូនៅខាងក្រោម៖

(Visited 77 times, 1 visits today)