នៅព្រឹកថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០១៩ លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន GTVC បាននាំយកម្ហូបអាហារគ្រឿងឧបភោគបរិភោគច្រើនមុខថ្នាំពេទ្យនិងថវិកាទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រជួបការលំបាកនិងកំពុងជួបគ្រោះទឹកជំនន់ជាច្រើនគ្រួសារនៅឃុំកោះថ្កូវស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថាការផ្តល់ជំនួយជូនពលរដ្ឋដែលជួបការលំបាកដោយគ្រោះទឹកជំនន់នេះគឺជាការចែករំលែករួមចំណែកជាមួយអជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលកំពុងយកចិត្តទុកដាក់ជួយពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិនៅតាមមូលដ្ឋាននានា។អំណោយដែល លោកឧកញ៉ា ទៀ វិចិត្រ នាំយកទៅឧបត្ថម្ភជូនពលរដ្ឋនាពេលនេះក្រៅពីម្ហូបអាហារគ្រឿងឧបភោគបរិភោគនិងថ្នាំពេទ្យក៍មានផ្តល់ជូននូវថវិកាបន្ថែមក្នុងមួយគ្រួសារ ១០ មុឺនរៀលផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម: