នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមកង់តំបន់ភ្នំអារ៉ែងបាននាំយកអំណោយមនុស្សធម៌របស់ ឯកឧត្តម ទៀ សុខា ប្រធានកិត្តិយសក្រុមកង់តំបន់ភ្នំអារ៉ែង និង លោកឧកញ៉ា ទៀ វិចិត្រ ព្រមទាំងសមាជិកក្រុមកង់តំបន់ភ្នំអារ៉ែងនិងសប្បុរសជនផ្សេងៗទៀតផ្តល់ជូនគ្រួសារស្ត្រីមេម៉ាយឈ្មោះស៉ិនវណ្ណៈមានកូន៣នាក់ដែលប្តីរបស់គាត់ត្រូវបានឃាតករឃោឃៅសម្លាប់កាលពីថ្ងៃទី៣០ខែកក្កដាឆ្នាំ២០១៩បច្ចុប្បន្នគាត់រស់នៅជួបការលំបាកក្នុងនោះដំបូលផ្ទះនិងជញ្ជាំងផ្ទះធ្លុះធ្លាយខូចខាតខ្វះទីពីងក្រោយបាត់បង់បង្គោលគ្រួសារ។
ក្រោយទទួលបានជំនួយស្ត្រីរូបនោះលើកដៃសំពះថ្លែងអំណរគុណដល់ លោកឧកញ៉ា ទៀ វិចិត្រ និង ឯកឧត្តម ទៀ សុខា ដែលបានផ្តល់ក្តីសង្ឃឹមមានជម្រកសមរម្យរស់នៅឡើងវិញមើលថែរក្សាបីបាច់កូនៗបន្តទៀត។
គួរបញ្ជាក់ថាតាំងពីព្រលឹមស្រាងៗក្រុមកង់តំបន់ភ្នំអារ៉ែងប្រមាណ២០នាក់បានធ្វើដំណើរពីរាជធានីភ្នំពេញឆ្ពោះមកកាន់ភូមិសំបុកគ្រាលឃុំក្រាំងល្វាស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំងដើម្បីរួមគ្នាជួយប្រជាពលរដ្ឋក្នុងភូមិជួយជួសជុលផ្ទះប្រកដំបូលនិងបិទជញ្ជាំងផ្ទះជូនដល់គ្រួសារស្ត្រីមេម៉ាយឈ្មោះស៊ិនវណ្ណៈដើម្បីឲ្យគាត់អាចរស់នៅជាមួយកូនៗបានសមរម្យដូចគេដូចឯង។
សូមទស្សនាវីដេអូនៅខាងក្រោម៖