ក្រោយពីទទួលដំណឹងពីនគរបាលប៉ុស្តិ៍មូលដ្ឋាន ថាមាន ក្មេងប្រុសម្នាក់ ឈ្មោះ សឹង ប៊ុនលាភ អាយុ ១០ឆ្នាំ សព្វថ្ងៃរស់នៅជាមួយយាយ តា ក្នុងភាពក្រីក្រ ក្នុងសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ មានជំងឺរាគរោះ ចុកពោះ ធ្ងន់ធ្ងរ ដែលត្រូវការសង្គ្រោះព្យាបាលបន្ទាន់នោះ លោកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រល្បឿនលឿនមួយគ្រឿង ទៅទទួលយកកុមាររូបនោះជាមួយលោកយាយ ដឹកយកមកមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុភ្លាមៗ ដើម្បីសង្គ្រោះព្យាបាល រហូតដល់ជាសះស្បើយ។
ក្រោយពីទទួលបានការព្យាបាលអោយជាសះស្បើយឡើងវិញ ហើយ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានជួបសួរសុខទុក្ខជាមួយកុមាររូបនេះនិងលោកយាយ បានរៀបចំមធ្យោបាយអូប័រ សំរាប់ជូនត្រលប់ទៅលំនៅដ្ឋានវិញ នឹងបាននាំយកអំណោយ មានដូចជាសំភារៈសិក្សាសំរាប់កុមាររូបនេះយកទៅសិក្សា នឹង ម្ហូមអាហារ រួមទាំងថវិកា ១លានរៀល សំរាប់លោកតា លោកយាយដោះស្រាយជីវភាពជាមួយនឹងចៅប្រុសម្នាក់នេះ។
ជាចុងក្រោយ លោកយាយតំណាងអោយចៅប្រុសដែលបានព្យាបាលជំងឺបានជាសះស្បើយ បានថ្លែងអំណរគុណដល់លោកឧកញ៉ា ទៀ វិចិត្រ ដែលបានជួយសង្គ្រោះអាយុជីវិតចៅប្រុសរបស់គាត់បានជាសះស្បើយត្រលប់មកវិញ៕ សូមទស្សនាវីដេអូខាងក្រោម: