នៅក្នុងខេត្តសៀមរាប កាលពីព្រឹកថ្ងៃ ទី១៨ ខែសីហា ឆ្នាំ២០២០ ក្រោមវត្តមាន ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងចូលរួមពីក្រុមជិះកង់មនុស្សធម៌ខេត្តព្រះសីហនុដឹកនាំដោយ លោកឧកញ៉ា ទៀ វិចិត្រ  ព្រមទាំងអ្នកជិះកង់ស្មគ្រ័ចិត្ត គាំទ្រចលនាកាកបាទក្រហមកម្ពុជាយ៉ាងច្រើនកុះករ។

ក្នុងកម្មវិធីជិះកង់មនុស្សធម៌នេះ លោកឧកញ៉ា ទៀ វិចិត្រ  ប្រធានក្រុមកង់ មនុស្សធម៌ខេត្តព្រះសីហនុ បាននាំយកថវិកា សរុបជាងមួយម៉ឺនដុល្លាសហរដ្ឋអាមេរិក ទៅផ្តល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបផងដែរ។

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានសាទរចំពោះសកម្មភាពមនុស្សធម៌នេះ និងបានអំពាវនាវដល់ប្រជាពលរដ្ឋជាពិសេសភ្ញៀវទេសជាតិអន្តរជាតិ ដែលចូលមកកំសាន្តខេត្តសៀមរាបក្នុងពេលឈប់សម្រាកច្រើនថ្ងៃនេះ  ត្រូវប្រុងប្រយ័ត្ន និងចូលរួមការពារទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ឲ្យបានទាំងអស់គ្នា គោរពតាមការណែនាំ របស់ក្រសួងសុខាភិបាល សូមទស្សនាវីដេអូខាងក្រោម:

(Visited 79 times, 1 visits today)