លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ទទួលបានសត្វកន្ធាយទឹកសាបមួយក្បាលពីពលរដ្ឋដើម្បីអោយលោកយកធ្វើជាម្ហូប ប៉ុន្តែដោយអំណាចចិត្តបុណ្យលោកឧត្តមសេនីយ៍ក៍យកសត្វកន្ធាយនេះទៅប្រគល់បន្តដល់ លោកឧកញ៉ា ទៀ វិចិត្រដើម្បីព្រលែងអោយសត្វកន្ធាយនេះមានជីវិតរស់នៅបន្តទៀត។ ក្រោយទទួលបានពីលោកស្នងការ លោកឧកញ៉ាទៀ វិចិត្រ ក៍ស្កាត់ទៅដល់វត្តនិគ្រោធវ័ន គល់ទទឹង ភូមិកោះក្របី សង្កាត់ព្រែកថ្មី រាជធានីភ្នំពេញ ជួបព្រះតេជគុណគូ សុភាព មន្ត្រីសង្ឃដែលល្បីល្បាញពីធម៍អប់រំចិត្តសាស្ត្រសង្គម ដើម្បីសុំព្រលែងសត្វកន្ធាយនេះក្នុងស្រះទឹកនៅទីអារាមដែលព្រះគ្រូ គូ សុភាព គង់នៅ ដោយ លោកឧកញ៉ាទៀ វិចិត្រ លើកហេតុផលថា វត្តអារាមជាទីកន្លែងដែលសត្វកន្ទាយនេះអាចរស់នៅបាន មិនមានព្រានប្រមាញ់ណាមករំខាន។ព្រះតេជគុណ គូ សុភាព មានថេរដិកាថា សត្វកន្ធាយយនេះពិតជាមានសំណាងណាស់ ដោយសារតែជួបមនុស្សចិត្តបុណ្យ ទី១រួចផុតពីស្លាប់ដោយការយកធ្វើជាអាហារ និងទី២មានការស្វះស្វែងរកកន្លែងអោយរស់នៅដោយសុវត្ថិភាពទៀតផង !!សាធុ សាធុ ៕ សូមទស្សនាវីដេអូខាងក្រោម:
(Visited 2,122 times, 1 visits today)