ខេត្តកណ្តាល-ដោយក្តីអាណិតអាសូរចំពោះ បុរសតួសម្តែងល្ខោនបាសាក់មួយរូបដែលបាត់ម៉ូតូមុនពេលឡើងឆាកសម្តែង លោកឧកញ៉ា ទៀ វិចិត្រ ក៍បានឧបត្ថមថវិកាចំនួនមួយលានរៀលជូនដល់បុរសតួសម្តែងល្ខោនបាសាក់រូបនោះ។
បុរសរូបនេះមានឈ្មោះ ជីម សុធារី ភេទប្រុស អាយុ២០ឆ្នាំ ជាសិល្បករល្ខោនបាសាក់ មានស្រុកកំណើតនៅ ភូមិស្វាយអាត់លើ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានបាត់ម៉ូតូពេលកំពុងលាបមុខធ្វើខ្លួនឡើងឆាកសម្តែង។
ក្រោយទទួលបានជំនួយជាថវិកា បុរសតួល្ខានបាសាក់រូបនេះ បានគោរពថ្លែងអំណរគុណដល់លោកឧកញ៉ា ទៀ វិចិត្រ ដែលតែងតែធ្វើអំពើសប្បុរសធម៍ជាច្រើន គ្រប់ទីកន្លែង ចំពោះជនពិការ ចាស់ជរា និងអ្នកមានជីវភាពខ្វះខាត ៕
(Visited 180 times, 1 visits today)