នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ នៅវេលាម៉ោង ១០និង១៥នាទី លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យមួយគ្រឿង របស់ក្រុមហ៊ុន GTVC ទៅទទួលយកស្ត្រី ជាប្រពលរដ្ឋ រស់នៅក្រុងកោះរ៉ុង កំពុងឈឺពោះសម្រាលកូន បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។ បើតាមលោកឧកញ៉ា ទៀវិចិត្រ មានប្រសាសន៍ថា ស្រ្តីដែលឈឺពោះសម្រាលកូននោះមាន ឈ្មោះ កាម ណាយ៉េន អាយុ៣៩ឆ្នាំ មានប្តីឈ្មោះ បូ ប្រុស ជាប្រជាពលរដ្ឋរស់នៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
បច្ចុប្បន្ន ស្រ្តីឈឺពោះសម្រាលកូន ត្រូវបានបញ្ជូនតាមអូប័រពេទ្យ របស់ ក្រុមហ៊ុន GTVC មកកាន់ផែនៅក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងដឹកតាមរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
លោកឧកញ៉ា ទៀ វិចិត្រ ក៏បានថ្លែងអំណរគុណចំពោះ លោកវេជ្ជបណ្ឌិត សេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុដែលបានសហការជាមួយក្រុមហ៊ុនGTVC បញ្ជូនរថយន្តសង្រ្គោះបន្ទាន់នឹងក្រុមគ្រូពេទ្យ មកទទួលជនរងគ្រោះ ពីផែនៅក្រុងព្រះសីហនុយកទៅសង្គ្រោះនៅមន្ទីរពេទ្យគ្រប់ពេលផងដែរ៕