កាលពីយប់ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បន្ទាប់ពីទទួលបានព័ត៏មានថា មានលោកយាយចាស់ជរាម្នាក់ មានអាការៈវិលមុខក្ដៅខ្លួនហើយក្អួត ត្រូវការបញ្ជូនយកមកសង្គ្រោះនៅមន្ទីរពេទ្យ លោកឧកញ៉ាបានបញ្ជូនអូប័រពេទ្យរបស់ក្រុមហ៊ុន GTVC ទាំងយប់ទៅទទួលយកលោកយាយជាអ្នកជំងឺ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់។
បើតាមលោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា លោកយាយរងគ្រោះមានឈ្មោះ រាជ្យ មាច អាយុ ៧៧ឆ្នាំ រស់នៅភូមិកោះរ៉ុងសន្លឹម(23) សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
លោកយាយរងគ្រោះ ត្រូវបានក្រុមការងារសង្គ្រោះរបស់ក្រុមហ៊ុនលោកឧកញ៉ា បញ្ជូនតាមអូប័រពេទ្យ របស់ ក្រុមហ៊ុន GTVC មកកាន់កំពង់ផែនៅក្រុងព្រះសីហនុ នឹងបន្តដឹកតាមរថយន្តសង្គ្រោះរបស់ក្រុមហ៊ុនផ្ទាល់ យកមកសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕