នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បាននាំយកសត្វអណ្តើកសមុទ្រ(ក្រាស់)មួយក្បាលទៀតហើយទៅព្រលែងក្នុងព្រែកទឹកប្រៃធម្មជាតិវិញ ដែលជាការព្រលែងសត្វអណ្តើកសមុទ្រ(ក្រាស់)លើកទី១៣២។

គ្រប់ពេលដែលនាំយកទៅព្រលែងម្តងៗ លោកឧកញ៉ា ទៀ វិចិត្រ តែងតែមានកឹបសៀលតាមបច្ចេកទេស សម្គាល់សត្វអណ្តើកសមុទ្រ ប្រភេទ ល្មិចឬក្រាស់ ដែលត្រូវបានលែងក្នុងសមុទ្រឡើងវិញ ដែលជាសញ្ញាសម្គាល់ក្នុងគោលការណ៍អភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិហើយសៀលដែលកឹបលើសត្វអណ្តើកសមុទ្រ(ក្រាស់)មួយនេះគឺ KH0394

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា សត្វអណ្តើកសមុទ្រ ប្រភេទ ល្មិចឬក្រាស់ ដែលលោកឧកញ៉ា ទទួលពីអ្នកនេសាទភាគច្រើន គឺមិនទាន់មានកឹបសៀលនោះទេ ទើបលោកឧកញ៉ាបានរៀបចំធ្វើការកឹបសៀលរាល់ពេលមុនព្រលែងចូលក្នុងសមុទ្រ រឺព្រែកទឹកប្រៃ ហើយការកឹបសៀលសម្គាល់បែបនេះមានសារៈសំខាន់ណាស់ ក្នុងការអភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិដោយសារថាប្រសិនបើមានការនេសាទបានសត្វសត្វអណ្តើកសមុទ្រ ប្រភេទ ល្មិចឬក្រាស់ ដែលឃើញមានកឹបសៀលសម្គាល់អ្នកនេសាទនៅក្នុងប្រទេសយើងឬអ្នកនេសាទតាមបណ្តាប្រទេសនានា នឹងព្រលែងចូលក្នុងសមុទ្រវិញ មិនសម្លាប់ឬលក់ដូរធ្វើអាជីវកម្មឡើយ។

សូមបញ្ជាក់ផងដែរថា មានអ្នកនេសាទភាគច្រើនពេលនេសាទបានសត្វល្មិចឬអណ្តើកសមុទ្រ បាននាំយកមកប្រគល់ជូនលោកឧកញ៉ា ទៀ វិចិត្រ ជាបន្តបន្ទាប់ដើម្បីព្រលែងក្នុងសមុទ្រវិញ ក្នុងនោះលោកឧកញ៉ា ទៀ វិចិត្រ ក៍បានថ្លែងអំណរគុណដល់ស្មារតីសហការរបស់បងប្អូនអ្នកនេសាទ ដែលចូលរួមជួយការពារអភិរក្សសត្វសមុទ្រកម្រជាសកល

(Visited 27 times, 1 visits today)