នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានចាត់តំណាងនាំយកថវិកា ចំនួន១លានរៀល ទៅប្រគល់ជូនស្រ្តីមេម៉ាយមួយរូបមានតែ២នាក់ម្តាយនឹងកូន មានជីវភាពក្រីក្រ និងបានជួបគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ  មិនអាចធ្វើការបាន និង មិនមានលទ្ធភាពព្យាលបាលរបួសបន្ត។

ស្រ្តីមេម៉ាយមានតែ២នាក់ម្តាយកូនរូបនេះ បានរៀបរាប់ថា រូបគាត់មានឈ្មោះ ចៅ សារ៉េន មានអាយុ៦៩ឆ្នាំ រស់នៅបន្ទប់ជួលក្នុងសង្កាត់លេខ១ ក្នុងក្រុងព្រះសីហនុ មុនពេលជួបគ្រោះថ្នាក់ចរាចរណ៍ រូបគាត់និងកូនស្រីរបស់គាត់ បានដើរធ្វើការជាកម្មករសំណង់ដើម្បីរកប្រាក់ដោះស្រាយជីវភាពប្រចាំថ្ងៃ តែមួយរយះចុងក្រោយរូបគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ មិនអាចធ្វើការរកប្រាក់បន្តទៀតបាន ហើយជួបការខ្វះខាតផ្នែកជីវភាពទៅទៀត ក៍បានស្នើសុំលោកឧកញ៉ា ទៀ វិចិត្រ ដើម្បីសុំថវិកាសម្រាប់ទិញអាហារហូប និង ព្យាបាលរបួសបន្ត។

ក្រោយពីទទួលបានដំណឹងនេះភ្លាម លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុបានចាត់តំណាងនាំយកថវិកា ចំនួន១លានរៀល យកមកផ្តល់ជូនស្រ្តីមេម៉ាយ២នាក់ម្តាយនឹងកូនរូបនេះ ដើម្បីដោះស្រាយជីវភាពនិង ព្យាបាលរបួសបន្តទៅទៀត។

ជាចុងក្រោយ ស្រ្តីមេម៉ាយដែលមានឈ្មោះ ចៅ សារ៉េន បានថ្លែងអំណរគុណដល់លោកឧកញ៉ា ទៀ វិចិត្រ ដែលបានចាត់តំណាងនាំយកថវិកាមកជួយរូបគាត់ សំរាប់ដោះស្រាយជីវភាពនិងព្យាបាលរបួសបន្តនៅពេលនេះផងដែរ៕

(Visited 39 times, 1 visits today)