លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ក្រុមការងារក្រុមហ៊ុន G.T.V.C សហការជាមួយទូក របស់ប្រជានេសាទ ដែលរូបលោកបានរៀបចំឡើង បានរកឃើញសពក្មេងស្រីលង់ទឹកសមុទ្រ នៅឆ្នេរអូរត្រះនោះឃើញហើយ គឺព្រឹកព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាណ២០២០។
សូមបញ្ជាក់ថា នៅព្រឹកនេះ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន ជី.ធី.វី.ស៊ី, ស្ពីដប៊ូត កម្ពុជា (G.T.V.C, SPEED BOAT CAMBODIA) បានដឹកនាំផ្ទាល់ដោយបញ្ចេញអូប័រល្បឿនលឿនចំនួន០៥គ្រឿង ដើម្បីចុះជួយស្វែងរកក្មេងស្រីវ័យ ១៣ឆ្នាំម្នាក់ ដែលបានលង់ទឹកសមុទ្រ និងបាត់ខ្លួន ក្នុងអំឡុងពេលធ្វើដំណើរទៅលេងទឹកសមុទ្រ នៅឆ្នេរអូរត្រេះ កាលពីរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។
លោកឧកញ៉ា ទៀ វិចិត្រ បន្តថា សកម្មភាពស្វែងរកក្មេងស្រីរងគ្រោះខាងលើនេះ រូបលោកបានដឹកនាំដោយផ្ទាល់នៅព្រឹកនេះ និងបានរកសពក្មេងស្រីរងគ្រោះ នៅឆ្នេរអូរត្រេះ២ ក្រុងព្រះសីហនុ។
សូមទស្សនាវីដេអូខាងក្រោម: