បុរសពិការដែលជិះលើរទេះរុញ រៀបរាប់ថា ក្រោយពីមានរោគរាត្បាត(covid 19) គាត់មិនអាចរកប្រាក់បានទៀតទេ ហើយជួបការខ្វះខាតផ្នែកជីវភាព ក៍បានសុំរថយន្តគេជិះពីខេត្តផ្សេង មកខេត្តព្រះសីហនុ ដើម្បីស្កាត់រកលោកឧកញ៉ាដើម្បីសុំដោយត្រង់នូវថវិកាតិចតួចសម្រាប់ទិញអាហារហូប តាមរយៈការសាកសួរផ្លូវនិងការអន្តរាគមន៍ពីមហាជនមួយចំនួន បុរសពិការរូបនេះក៍បានមកជួប លោកឧកញ៉ា ទៀ វិចិត្រ ផ្ទាល់នៅផ្ទះរបស់លោកឧញ៉ាក្នុងក្រុងព្រះសីហនុ ហើយតាមរយៈសន្តានចិត្តសប្បុរស លោកឧកញ៉ាទៀវិចិត្រក៍បានឧបត្ថម្ភមានអាហារនិងថវិកាចំនួន៥០មុឺនរៀលជូនបុរសពិការរូបនេះ ក្នុងនយ័មនុស្សធម៍ ហើយមុននឹងត្រឡប់ទៅស្រុកកំណើតវិញ បុរសពិការរូបនេះបានគោរពថ្លែងអំណរគុណលោកឧកញ៉ាទៀ វិចិត្រនិងគ្រួសារ ចំពោះការទទួលបានជំនួយដ៍សប្បុរសនេះ៕ សូមទស្សនាវីដេអូខាងក្រោម:

(Visited 46 times, 1 visits today)