លោកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូបរ័ល្បឿនលឿនចំនួន៣គ្រឿងទៅជួយសង្គ្រោះទូកដឹកអ្នកទេសចរណ៍មួយគ្រឿងដែលរៀបលិចនៅចន្លោះកោះពស់និងកោះថាស ពេលដែលសមុទ្រកំពុងមានភ្លៀង ខ្យល់និងរលកខ្លាំងកាលពីថ្ងៃត្រង់ៃថ្ង១៣មេសា២០២០នេះ នៅលើទូកទេសចរណ៍នោះមានមនុស្ស១០នាក់ ក្នុងនោះអ្នកធ្វើដំណើរជាជនជាតិចិនចំនួន៨នាក់ ,អ្នកបើកទូកម្នាក់និងអ្នកបម្រើការលើទូកម្នាក់ បច្ចុប្បន្នត្រូវបានក្រុមការងារលោកឧកញ៉ាជួយសង្គ្រោះបានរួចផុតពីគ្រោះភយ័នាំយកមកដល់ដីគោកដោយសុវត្ថិភាពហើយ។ បើតាមអ្នកបើកទូកដឹកអ្នកទេសចរណ៍នេះប្រាប់ថា ពេលមេឃភ្លៀងមានខ្យល់និងរលកខ្លាំង ទូកបានខូចម៉ាសុីនធ្វើអោយរលកសមុទ្រវាយផ្ទប់ ទឹកចូលទូករកលិចទៅហើយ ទើបបានទាក់ទងសុំជំនួយពីលោកឧកញ៉ាទៀ វិចិត្រ ហើយភ្លាមៗលោកឧកញ៉ាក៍បានបញ្ជូនអូបរ័ល្បឿនលឿន៣គ្រឿងទៅជួយសង្គ្រោះទាន់ពេល នឹងថាប្រសិនបើគ្មានជំនួយទាន់ពេលពីលោកឧកញ៉ាទៀ វិចិត្រទេ មនុស្សនៅលើទូកទាំង១០នាក់ អាចនឹងជួបគ្រោះអាសន្ន៕ សូមទស្សនាវីដេអូខាងក្រោម:

(Visited 534 times, 1 visits today)