ទូកឈើដឹកសម្ភារៈមួយគ្រឿងបានលិចនៅចំណុចជិតកោះថាស ចន្លោះកោះរ៉ុងនិងក្រុងព្រះសីហនុ វេលាមុនថ្ងៃត្រង់ថ្ងៃ២២កុម្ភៈ២០២០នេះ ពេលសមុទ្រមានខ្យល់និងរលក បើតាមឯកឧត្តមឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទព័ជើងទឹកនិងជាមេបញ្ជាការទីបញ្ជាជួរមុខគណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រប្រាប់អោយដឹងថា ភ្លាមៗក្រោយកើតហេតុកម្លាំងទីបញ្ជាការជួរមុខគណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ រួមសហការបន្ថែមពីក្រុមហ៊ុនទូកទេសចរណ៍GTVC របស់លោកឧកញ៉ាទៀ វិចិត្រ និង អូបរ័របស់លោកដេវីត បានចេញទៅអន្តរាគមន៍ជួយស្រង់មនុស្សដែលជិះក្នុងទូកនេះ ដោយជាបឋមស្រង់បានចំនួន៥នាក់ក្នុងចំណោមអ្នកនៅលើទូកសរុប៧នាក់ ក្នុងនោះជនរងគ្រោះ២នាក់ក្រុមការងារលោកឧកញ៉ាទៀ វិចិត្រ បាននាំយកទៅប្រគល់ជូនសមត្ថកិច្ចនៅកោះរ៉ុង ចំណែក៣នាក់ទៀតកម្លាំងទីបញ្ជាការជួរមុខបានទទួលយកមកដល់កន្លែងសុវត្ថិភាពហើយ និងនៅបាត់ខ្លួន២នាក់ទៀត លោកឧកញ៉ាបានបញ្ជូនអូប័រល្បឿនលឿនរបស់ ក្រុមហ៊ុន GTVC ចំនួន៤គ្រឿងបន្ថែម ទៀត ដើម្បីរុករកជនរងគ្រោះនៅលើផ្ទៃសមុទ្រ ជាមួយការរំពឹងទុកថាជនរងគ្រោះទាំង២នាក់ នៅមានជីវិតត្រឡប់មកផ្ទះវិញ៕ សូមទស្សនាវីដេអូខាងក្រោម:

សកម្មភាពជួយសង្គ្រោះកម្មករ 7 នាក់ ដែលលិចទូកនៅចន្លោះកោះថាស – កោះរ៉ុងសន្លឹម ។- អូប័របងDavid រកឃើញ 3 នាក់ – អូប័រក្រុមហ៊ុន G.T.V.C រកឃើញ 2 នាក់ – បាត់ខ្លួន 2 នាក់ទៀតទៀ វិចិត្រ

Posted by ទៀ វិចិត្រ TEA VICHET on Friday, February 21, 2020

(Visited 627 times, 1 visits today)