ក្នុងពេលដែលធាតុអាកាសកំពុងឡើងកម្តៅនារដូវប្រាំងឆ្នាំនេះ វិរៈយុទ្ធជនកងទព័ជើងទឹកប្រចាំការនៅលើកោះមួយក្នុងដែនសមុទ្រកម្ពុជាឈ្មោះថាកោះកុងក្រៅ ស្ថិតនៅក្នុងខេត្តកោះកុង បានទទួលជំនួយឧបត្ថម្ភមានម្ហូបអាហារ ថ្នាំពេទ្យ សម្ភារៈប្រើប្រាស់និងថវិកាពី លោកឧកញ៉ាទៀ វិចិត្រ ហើយជំនួយនេះត្រូវបានផ្តល់ជូន កាលពីព្រឹកថ្ងៃទី១៣មិនា២០២០ ក្នុងពេលដែលលោកឧកញ៉ាអមដំណើរជាមួយ ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទព័ជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខគណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ អញ្ជើញចុះសួរសុខទុក្ខកងទព័ កងការពារកោះកុងក្រៅលេខ២ មុនពិធីបុណ្យចូលឆ្នាំខ្មែរ។ ជាមួយនិងការសំណេះសំណាល ជូនពរវិរៈយុទ្ធជនកងទព័ដែលកំពុងឈរជើងតស៊ូការពារដែនកោះទាំងអស់របស់កម្ពុជា លោកឧកញ៉ា ទៀ វិចិត្រ បានប្រកាសចេញថវិកាជួយសាងសង់អាគារមួយខ្នងជូនកងទព័នៅលើកោះនេះ និងបានឧបត្ថម្ភថវិកាដាច់ដោយឡែកចំនួន១០០០ដុល្លាអាមេរិកផ្សេងទៀត ជូនកងទព័មួយរូបដែលកំពុងមានជម្ងឺប្រចាំកាយ(ពិការ) សម្រាប់ប្រើប្រាស់បន្ថែមលើការព្យាបាលដោយអង្គភាពទព័កន្លងមក៕ សូមទស្សនាវីដេអូខាងក្រោម:

(Visited 153 times, 1 visits today)