លោកឧកញ៉ា ទៀ វិចិត្រ បានទទួលសត្វពង្រូលមួយក្បាលនិងសត្វសំពោជមួយក្បាល ពីប្រជាពលរដ្ឋពីរគ្រួសារ ដែលបានស្មគ្រ័ចិត្តប្រគល់ជូនដើម្បីយកមកព្រលែងនៅតំបន់ព្រៃធម្មជាតិ។
តាមប្រជាពលរដ្ឋទាំងពីរគ្រួសារបានអោយដឹងថាការដែលស្មគ្រ័ចិត្តប្រគល់សត្វទាំងពីរនេះមកជូនលោកឧកញ៉ាដោយសារកន្លងមកឃើញសកម្មភាព លោកឧកញ៉ា ទៀ វិចិត្រ តាមរយះ វីដេអូសកម្មភាព លោកឧកញ៉ាស្រឡាញ់ ការពារ អភិរក្ស និងលែងសត្វជាបន្តបន្ទាប់។
ក្រៅពីថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងពីរគ្រួសារ ដែលបានប្រគល់សត្វពង្រូលនិងសត្វសំពោជមកអោយដើម្បីយកទៅព្រលែង លោកឧកញ៉ាក៍បានអំពាវនាវអោយពលរដ្ឋគ្រប់សហគមន៍ចូលរួមជួយថែរក្សាការពារសត្វព្រៃឬសត្វកម្រគ្រប់ប្រភេទតាមរយៈកុំប្រមាញ់កុំសម្លាប់នឹងរួមចំណែកជាមួយសង្គមជាតិក្នុងការថែរក្សាសត្វនិងបរិស្ថានធម្មជាតិផងដែរ។ សូមទស្សនាវីដេអូខាងក្រោម: