លោកឧកញ៉ា ទៀ វិចិត្រ ក្នុងនាមក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ថ្មីៗនេះ បាននាំយកអំណោយទៅឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រ នៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចំនួន ១២៦ គ្រួសារ ដើម្បីជួយរំលែកការលំបាករបស់ពលរដ្ឋក្នុងពេលកំពុងបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ។ អំណោយដែលផ្តល់ជូន ក្នុង១គ្រួសារទទួលបាននូវគ្រឿងឧបភោគ បរិភោគ រួមមាន៖
- អង្ករ ចំនួន២៥ គីឡូក្រាម
- ត្រីខ ចំនួន១ យួរ
- ទឹកស៊ីអ៊ីវ ចំនួន២ដប
- ស្ករស ចំនួន១ គីឡូក្រាម
- មី ចំនួន១កេស
- ម៉ាសចំនួន១ប្រអប់ និងជែលលាងដៃចំនួន១ដប
- អំបិលអ៉ីយ៉ូតចំនួន១ គីឡូក្រាម
- ថវិកា ចំនួន៨០,០០០រៀល។ ក្រៅពីនេះ លោកឧកញ៉ា ក៍បានឧបត្ថម្ភថវិកាបន្ថែមចំនួន៨០០,០០០រៀលដល់ក្រុមការងារភូមិនិងឃុំផងដែរ។
ក្នុងឱកាសនោះ លោកឧកញ៉ា ទៀ វិចិត្រ ក៍បានផ្សព្វផ្សាយវិធានការរបស់ក្រសួងសុខាភិបាលនិងការណែនាំរបស់រដ្ឋបាលខេត្តព្រះសីហនុ បង្ការជំងឺកូវីដ១៩ ឲ្យបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់អនុវត្តន៍ជាប្រចាំ ដើម្បីការពារសុខភាពខ្លួនឯង ក្រុមគ្រួសារនិងសហគមន៍៕ សូមទស្សនាវីដេអូខាងក្រោម: