លោកឧកញ៉ា ទៀ វិចិត្រ តែងតែបង្ហាញនូវសកម្មភាពក៏ដូចជាអំពើរល្អតាមរយៈការជួយទិញផលិតផល និង សម្ភារៈនានាដែលបងប្អូនប្រជាពលរដ្ឋយើងនៅតាមទីជនបទលក់នៅតាមដងផ្លូវនានា មិនតែប៉ុណ្ណោះលោក ឧកញ៉ា តែងតែជូនថវិការបន្ថែមដើម្បីជួយសម្រួលជីវភាពគ្រួសារបស់ពួកគាត់ទៀតផង។
យ៉ាងណាមិញសម្រាប់ពេលនេះលោកឧកញ៉ា ទៀ វិចិត្រ បានជួយទិញដើមព្រលិត លោកយាយម្នាក់ ទាំងអស់តែងម្តង ហើយលោកឧកញ៉ាក៏បានឧបត្ថម្ភថវិការខ្លះបន្ថែម ជូន លោកយាយ សំរាប់យកទៅធ្វើបុណ្យថែមទៀតផង។
ទន្ទឹមនឹងនេះ លោកឧកញ៉ាក៏បានធ្វើការបង្ហោះសារតាមរយៈហ្វេសប៊ុកផេកផ្លូវការផ្ទាល់ខ្លួនដោយសរសេរលើកឡើងថា៖ «ម៉ែពូកែកុហកកូនណាស់ !
– ម៉ែប្រាប់កូនថា មិនឃ្លានទេ ព្រោះម៉ែខ្លាចកូនញុំាមិនឆ្អែត
– ម៉ែប្រាប់កូនថា ម៉ែស្លៀកខោអាវចាស់ៗបានហើយ ព្រោះម៉ែខ្លាចកូនគ្មានខោអាវថ្មីខ្មាស់គេ
– ម៉ែប្រាប់កូនថា ម៉ែមិនហត់ទេ ព្រោះម៉ែខ្លាចកូនបារម្ភ…!
ទៀ វិចិត្រ»៕
សូមទស្សនាវីដេអូនៅខាងក្រោម៖