នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ លោកឧកញ៉ាទៀ វិចិត្រ បាននាំយកមកនូវកូនខ្លាឃ្មុំ១ក្បាល សត្វទោច ១ក្បាល និង សត្វស្វា២ក្បាល មកប្រគល់ជូន ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ដើម្បីចិញ្ចើមបីបាច់ថែរក្សាការពារទុកនៅក្នុងសួនសត្វ ក្នុងតំបន់អភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យ ស្ថិតនៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានអរគុណចំពោះទឹកចិត្តមនុស្សធម៌ ស្រលាញ់ការអភិរក្សរបស់ លោកឧកញ៉ា ទៀ វិចិត្រ ដែលបាននាំយកកូនខ្លាឃ្មុំ ១ក្បាល សត្វទោច ១ក្បាល និងសត្វស្វា ២ក្បាល ជូនឯកឧត្តម យកទៅចិញ្ចើមបីបាច់ថែរក្សាការពារទុកនៅក្នុងសួនសត្វតំបន់អភិវឌ្ឍន៍កសិទេសចរណ៍ម៉ុងឫទ្ធីសែនជ័យនេះ៕ សូមទស្សនាវីដេអូខាងក្រោម: