លោកឧកញ៉ា ទៀ វិចិត្រ បានបន្តនាំយកសត្វពង្រូល ចំនួន ១ក្បាលទៀត យកទៅលែងឲ្យរស់នៅក្នុងព្រៃធម្មជាតិ វិញ ប្រយោជន៍ដើម្បីឲ្យសត្វនេះបានរស់រានមានជីវិតឡើងវិញ ក្រោយរូបលោក ទទួលបានពីប្រជាពលរដ្ឋនាំយកមកប្រគល់ជូន។
លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថាសត្វពង្រូលទាំង០១នេះ មានទម្ងន់ជិត៧គីឡូ ត្រូវបានប្រជាពលរដ្ឋ ចាប់បានដោយចៃដន្យ រួចបាននាំយកមកប្រគល់ជូន លោកឧកញ៉ា ដើម្បីលែងចូលទៅក្នុងព្រៃធម្មជាតិវិញ។
នាឱកាសនោះ លោកឧកញ៉ា ទៀ វិចិត្រ ក្រៅពីបានថ្លែងអំណរគុណដល់ពលរដ្ឋរស់នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលនាំយកសត្វពង្រូលនេះ យកមកប្រគល់ជូនលោកឧកញ៉ា ដើម្បីលែងឲ្យរស់នៅក្នុងព្រៃធម្មជាតិវិញ។ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់សហគមន៍ និងមន្ត្រីរាជការគ្រប់ស្ថាប័ន សូមចូលរួមជួយថែរក្សាការពារសត្វព្រៃឬសត្វកម្រគ្រប់ប្រភេទ តាមរយៈកុំប្រមាញ់ កុំសម្លាប់ និងកុំទទួលទានអាហារចំអិនពីសាច់សត្វព្រៃ ដើម្បីរួមចំណែកជាមួយសង្គមជាតិ ក្នុងការងារថែរក្សាសត្វព្រៃផង និងបរិស្ថានធម្មជាតិផងដែរ៕ សូមទស្សនាវីដេអូខាងក្រោម: