លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វល្មិចឬអណ្តើកសមុទ្រពីរក្បាល និង សត្វក្រាស់មួយក្បាល ទៅ ព្រលែងចូលក្នុងសមុទ្រធម្មជាតិវិញ។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ការនាំយកទៅសត្វសត្វល្មិចឬអណ្តើកសមុទ្រនិង សត្វក្រាស់ មកព្រលែងក្នុងសមុទ្រធម្មជាតិលើកនេះ គឺជាការព្រលែងលើកទី១១៨ ហើយបើសរុបសត្វសមុទ្រកម្រប្រភេទនេះដែលលោកឧកញ៉ាបានព្រលែង។
ជាមួយគ្នានេះ លោកឧកញ៉ាទៀ វិចិត្រ ក៏បានថ្លែងអំណរគុណដល់បងប្អូនអ្នកនេសាទសមុទ្រមួយចំនួនដែលសហការផ្តល់សត្វល្មិចឬអណ្តើកសមុទ្រនិងសត្វក្រាស់ទាំងអស់នេះ ក្រោយនេសាទបានដើម្បីយកទៅព្រលែងវិញ និងបានអំពាវនាវអោយគ្រប់សហគមន៌ប្រជាពលរដ្ឋពិសេសអ្នកនេសាទសមុទ្រជួយការពារអភិរក្ស័សត្វល្មិចឬអណ្តើកសមុទ្រ ដោយកុំសម្លាប់យកធ្វើជាអាហារឬយកទៅធ្វើអាជីវកម្មណាមួយឡើយ៕ សូមទស្សនាវីដេអូខាងក្រោម: